សេចក្ដីផ្ដើមផ្នែកទី២
ហេតុអ្វីព្រះយេហូវ៉ាធ្វើឲ្យទឹកជន់លិចពិភពលោកនៅសម័យបុរាណ? តាំងពីដើមដំបូងនៃប្រវត្តិសាស្ត្រមនុស្ស តែងមានការប្រឆាំងគ្នារវាងអំពើល្អនិងអំពើអាក្រក់។ មនុស្សខ្លះដូចជា អាដាម អេវ៉ា និងកូនប្រុសរបស់ពួកគេឈ្មោះកាអ៊ីន បានជ្រើសរើសនៅខាងអំពើអាក្រក់។ ប៉ុន្តែ អ្នកខ្លះទៀតដូចជា អេបិល និងណូអេ បានជ្រើសរើសនៅខាងអំពើល្អ។ មនុស្សភាគច្រើនបានប្រព្រឹត្តអំពើអាក្រក់ ដែលជាហេតុនាំឲ្យព្រះយេហូវ៉ាបំផ្លាញចោលពិភពលោកដ៏ទុច្ចរិតនៅសម័យនោះ។ ក្នុងផ្នែកនេះ យើងនឹងរៀនថា ព្រះយេហូវ៉ាកំពុងមើលថាយើងជ្រើសរើសខាងណា ហើយថាលោកមិនព្រមឲ្យអំពើអាក្រក់ឈ្នះអំពើល្អឡើយ។
ក្នុងផ្នែកនេះ
មេរៀនទី៣
អាដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះ
តើដើមឈើមួយដែលនៅក្នុងសួនអេដែនមានអ្វីពិសេស? ហេតុអ្វីបានជាអេវ៉ាបរិភោគផ្លែពីដើមនោះ
មេរៀនទី៤
កំហឹងនាំឲ្យមានការសម្លាប់
ព្រះពេញចិត្តគ្រឿងបូជារបស់អេបិល តែមិនពេញចិត្តគ្រឿងបូជារបស់កាអ៊ីនទេ។ ពេលកាអ៊ីនឃើញដូច្នេះ គាត់ខឹងខ្លាំងណាស់ ហើយគាត់ក៏ប្រព្រឹត្តអំពើដ៏អាក្រក់មួយ។
មេរៀនទី៥
ទូកណូអេ
ពេលទេវតាអាក្រក់រៀបការជាមួយនឹងស្ត្រីនៅផែនដី ពួកគេមានកូនដែលមានមាឌធំសម្បើម ហើយចូលចិត្តដើរធ្វើបាបអ្នកឯទៀត។ នៅផែនដីមានអំពើឃោរឃៅគ្រប់ទីកន្លែង។ ប៉ុន្តែ ណូអេខុសពីមនុស្សឯទៀត គាត់ស្រឡាញ់និងស្ដាប់បង្គាប់ព្រះ។
មេរៀនទី៦
មនុស្ស៨នាក់បានរួចជីវិត
ភ្លៀងធ្លាក់អស់៤០ថ្ងៃ៤០យប់បង្កឲ្យមានទឹកជំនន់។ ណូអេនិងក្រុមគ្រួសារគាត់នៅក្នុងទូកធំអស់ជាងមួយឆ្នាំ។ ក្រោយមក ព្រះប្រាប់ពួកគាត់ឲ្យចេញពីទូក។