លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្តីផ្តើមផ្នែកទី៣

សេចក្តីផ្តើមផ្នែកទី៣

ជា​ច្រើន​ឆ្នាំ​ក្រោយ​ពី​ទឹក​ជំនន់ គម្ពីរ​ប្រាប់​ឈ្មោះ​មនុស្ស​មួយ​ចំនួន​តូច ដែល​បម្រើ​ព្រះ​យេហូវ៉ា។ ក្នុង​ចំណោម​ពួក​គេ​មាន​បុរស​ម្នាក់​ដែល​បាន​ត្រូវ​ហៅ​ថា មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។ គាត់​ឈ្មោះ​អាប្រាហាំ។ ហេតុ​អ្វី​គាត់​បាន​ត្រូវ​ហៅ​ថា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា? បើ​អ្នក​ជា​ឪពុក​ម្ដាយ សូម​ជួយ​កូន​ឲ្យ​យល់​ថា ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ហើយ​ចង់​ជួយ​កូន។ ម្យ៉ាង​ទៀត យើង​អាច​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដូច​អាប្រាហាំ ឡុត យ៉ាកុប និង​បុរស​ស្មោះ​ត្រង់​ឯ​ទៀត។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​បន្ត​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។

ក្នុងផ្នែកនេះ

មេរៀនទី៧

ប៉មបាបិល

មនុស្សខ្លះបានសម្រេចចិត្តសង់ក្រុងមួយដែលមានប៉មខ្ពស់ដល់មេឃ។ ហេតុអ្វីភ្លាមៗព្រះបានធ្វើឲ្យពួកគេនិយាយភាសាផ្សេងពីគ្នា?

មេរៀនទី៨

អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ

ហេតុអ្វីអាប្រាហាំនិងសារ៉ាបានរើចេញពីផ្ទះរបស់ពួកគាត់នៅក្រុងអឺ ហើយទៅរស់នៅជាជនពនេចរក្នុងស្រុកកាណាន?

មេរៀនទី៩

ទីបំផុតមានកូនប្រុស!

តើតាមរបៀបណាព្រះនឹងសម្រេចសេចក្ដីសន្យារបស់លោកចំពោះអាប្រាហាំ? តើសេចក្ដីសន្យារបស់ព្រះនឹងកើតឡើងតាមរយៈកូនមួយណារបស់អាប្រាហាំ? តើអ៊ីសាកឬអ៊ីសម៉ាអែល?

មេរៀនទី១០

ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត

ព្រះបានធ្វើឲ្យភ្លើងនិងស្ពាន់ធ័រធ្លាក់មកលើក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ ហេតុអ្វីព្រះបំផ្លាញចោលក្រុងទាំងពីរនោះ? ហេតុអ្វីយើងគួរនឹកចាំអំពីប្រពន្ធរបស់ឡុត?

មេរៀនទី១១

ព្រះសាកល្បងអាប្រាហាំ

ព្រះបានប្រាប់អាប្រាហាំថា៖‹សូមនាំកូនប្រុសតែមួយរបស់អ្នកធ្វើដំណើរទៅតំបន់ភ្នំម៉ូរីយ៉ា ហើយជូនគាត់ជាគ្រឿងបូជា›។ តើអាប្រាហាំនឹងធ្វើយ៉ាងណាចំពោះការសាកល្បងជំនឿនេះ?

មេរៀនទី១២

យ៉ាកុបបានទទួលមត៌ក

អ៊ីសាកនិងរេបិកាមានកូនប្រុសភ្លោះ មួយឈ្មោះអេសាវ មួយទៀតឈ្មោះយ៉ាកុប។ អេសាវកើតមុន ដូច្នេះគាត់មានសិទ្ធិទទួលមត៌កពិសេស។ ប៉ុន្តែ ហេតុអ្វីគាត់បោះចោលសិទ្ធិនោះដើម្បីដូរយកសម្លមួយចាន?

មេរៀនទី១៣

យ៉ាកុបនិងអេសាវត្រូវគ្នាវិញ

តើតាមរបៀបណាយ៉ាកុបបានទទួលពរពីទេវតា? តើយ៉ាកុបបានធ្វើអ្វីដើម្បីត្រូវគ្នាជាមួយនឹងអេសាវ?