លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើមផ្នែកទី៤

សេចក្ដីផ្ដើមផ្នែកទី៤

ផ្នែក​នេះ​រៀប​រាប់​អំពី​យ៉ូសែប យ៉ូប ម៉ូសេ និង​បណ្ដា​ជន​អ៊ីស្រាអែល។ ពួក​គេ​បាន​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង​នឹង​បញ្ហា ដែល​មេ​កំណាច​បង្ក​ឡើង។ អ្នក​ខ្លះ​បាន​រង​នូវ​ភាព​អយុត្តិធម៌ ខ្លះ​ជាប់​គុក ខ្លះ​ជាប់​ជា​ទាសករ និង​អ្នក​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ការ​ពារ​ពួក​គេ​តាម​វិធី​ផ្សេង​ៗ។ បើ​អ្នក​ជា​ឪពុក​ម្ដាយ សូម​ជួយ​កូន​ឲ្យ​យល់​អំពី​របៀប​ដែល​អ្នក​បម្រើ​ទាំង​នោះ​របស់​ព្រះ​យេហូវ៉ា បន្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​វេទនា​ដោយ​មិន​បាត់​បង់​ជំនឿ។

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​១០​យ៉ាង​ដើម្បី​បង្ហាញ​ថា លោក​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​ព្រះ​ទាំង​អស់​របស់​ស្រុក​អេហ្ស៊ីប។ សូម​បញ្ជាក់​ប្រាប់​កូន អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​រាស្ត្រ​របស់​លោក​នៅ​អតីតកាល និង​របៀប​ដែល​លោក​ធ្វើ​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ។

ក្នុងផ្នែកនេះ

មេរៀនទី១៤

ខ្ញុំបម្រើម្នាក់បានស្តាប់បង្គាប់ព្រះ

យ៉ូសែបបានធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែហេតុអ្វីបានជាគាត់នៅតែរងទុក្ខវេទនាច្រើនម្ល៉េះ?

មេរៀនទី១៥

ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប

ទោះបីជាយ៉ូសែបនៅឆ្ងាយពីក្រុមគ្រួសាររបស់គាត់ក៏ដោយ ព្រះយេហូវ៉ាបង្ហាញថាលោកនៅជាមួយនឹងគាត់។

មេរៀនទី១៦

តើយ៉ូបជាអ្នកណា?

គាត់ស្តាប់បង្គាប់ព្រះយេហូវ៉ា ទោះជាមានការពិបាកក្តី។

មេរៀនទី១៧

ម៉ូសេជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ា

ពេលម៉ូសេកើតមក ម្ដាយគាត់បានសង្គ្រោះជីវិតគាត់ ដោយរៀបគម្រោងដ៏ឈ្លាសវៃ។

មេរៀនទី១៨

ភ្លើងឆេះក្នុងគុម្ពបន្លា

ហេតុអ្វីភ្លើងមិនឆេះគុម្ពបន្លា?

មេរៀនទី១៩

សេចក្តីវេទនាបីដំបូង

ផារ៉ូបាននាំឲ្យបណ្ដារាស្ត្ររបស់គាត់រងទុក្ខវេទនា ដោយសារតែគាត់មានចិត្តអំណួតមិនព្រមធ្វើតាមបង្គាប់ដ៏សាមញ្ញមួយ។

មេរៀនទី២០

សេចក្ដីវេទនា៦យ៉ាងទៀត

តើសេចក្តីវេទនាទាំងនេះខុសគ្នាពីសេចក្តីវេទនាបីដំបូងយ៉ាងដូចម្តេច?

មេរៀនទី២១

សេចក្តីវេទនាទី១០

សេចក្ដីវេទនានេះគឺជាអន្តរាយដ៏ធំបំផុត ដែលសូម្បីតែផារ៉ូដ៏ក្រអឺតក្រទម ក៏ត្រូវចុះចាញ់ដែរ។

មេរៀនទី២២

អព្ភូតហេតុនៅសមុទ្រក្រហម

ផារ៉ូបានជួបសេចក្ដីវេទនាទាំង១០យ៉ាង តែគាត់មិនអាចរួចជីវិតពីអព្ភូតមួយនេះរបស់ព្រះឡើយ។