លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្តើមផ្នែកទី៥

សេចក្ដីផ្តើមផ្នែកទី៥

ពីរ​ខែ​ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​សមុទ្រ​ក្រហម ពួក​គេ​បាន​មក​ដល់​ភ្នំ​ស៊ីណាយ។ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​ទៅ​ជា​រាស្ត្រ​ពិសេស​របស់​លោក។ លោក​បាន​ការ​ពារ​ពួក​គេ ហើយ​ផ្ដល់​នូវ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​ដូច​ជា ឲ្យ​ម៉ាណា​ជា​អាហារ រក្សា​សម្លៀក​បំពាក់​ពួក​គេ​មិន​ឲ្យ​សឹក​រហែក និង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុវត្ថិភាព។ បើ​អ្នក​ជា​ឪពុក​ម្ដាយ សូម​ជួយ​កូន​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​ពួក​គេ​មាន​ត្រសាល​ជំនុំ និង​ឲ្យ​ពួក​គេ​មាន​សង្ឃ។ សូម​ជួយ​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន បន្ត​មាន​ចិត្ត​រាប​ទាប និង​មាន​ភក្ដី​ភាព​ជានិច្ច​ចំពោះ​ព្រះ​យេហូវ៉ា។

ក្នុងផ្នែកនេះ

មេរៀនទី២៣

ពួកគេបានសន្យាចំពោះព្រះយេហូវ៉ា

ជនជាតិអ៊ីស្រាអែលបានធ្វើកិច្ចសន្យាពិសេសមួយជាមួយនឹងព្រះ កាលដែលពួកគេបោះជំរំនៅភ្នំស៊ីណាយ។

មេរៀនទី២៤

ពួកគេមិនរក្សាពាក្យសន្យា

កាលដែលម៉ូសេកំពុងទទួលបញ្ញត្តិ១០ប្រការ បណ្តាជនបាននាំគ្នាប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។

មេរៀនទី២៥

ត្រសាលសម្រាប់គោរពប្រណិប័តន៍ព្រះ

នៅក្នុងរោងពិសេសនេះមានហឹបនៃកិច្ចព្រមព្រៀង។

មេរៀនទី២៦

អ្នកស៊ើបការណ៍១២នាក់

យ៉ូស្វេនិងកាលែបខុសគ្នាពីបុរស១០នាក់ទៀតដែលបានចូលទៅស៊ើបការណ៍ក្នុងទឹកដីស្រុកកាណាន។

មេរៀនទី២៧

ពួកគេបះបោរប្រឆាំងនឹងព្រះយេហូវ៉ា

កូរ៉ា ដាថាន អាបាយរ៉ាម និងពួកបុរស២៥០នាក់ទៀតមិនបានទទួលស្គាល់ការពិតដ៏អស្ចារ្យអំពីព្រះយេហូវ៉ាទេ។

មេរៀនទី២៨

លារបស់បាឡាមចេះនិយាយ

លារបស់បាឡាមបានឃើញបុគ្គលម្នាក់ដែលបាឡាមមិនអាចមើលឃើញ។