លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើមផ្នែកទី៧

សេចក្ដីផ្ដើមផ្នែកទី៧

ផ្នែក​នេះ​រៀប​រាប់​អំពី​ជីវិត​របស់​ស្ដេច​សុល​និង​ស្ដេច​ដាវីឌ ក្នុង​អំឡុង​ប្រមាណ​៨០​ឆ្នាំ។ ដំបូង សុល​មាន​ចិត្ត​រាប​ទាប​និង​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា តែ​មិន​យូរ​ប៉ុន្មាន​គាត់​បាន​ផ្លាស់​ប្ដូរ ហើយ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​ទេ។ ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​គាត់​ទៀត ហើយ​ប្រាប់​សាំយូអែល​ឲ្យ​ចាក់​ប្រេង​តែង​តាំង​ដាវីឌ ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​ជន​ជាតិ​អ៊ីស្រាអែល។ សុល​ច្រណែន​ដាវីឌ ហេតុ​នេះ​គាត់​ព្យាយាម​សម្លាប់​ដាវីឌ​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ ដាវីឌ​មិន​ដែល​សង​សឹក​ឡើយ។ យ៉ូណាថាន​ជា​កូន​ប្រុស​របស់​សុល​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច ដូច្នេះ​គាត់​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ។ ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មួយ​ចំនួន តែ​គាត់​ព្រម​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា។ បើ​អ្នក​ជា​ឪពុក​ម្ដាយ សូម​ជួយ​កូន​ឲ្យ​យល់​ថា​ជា​ការ​សំខាន់​ណាស់ ដែល​ត្រូវ​បន្ត​ធ្វើ​តាម​ការ​រៀប​ចំ​របស់​ព្រះ​ជា​និច្ច។

ក្នុងផ្នែកនេះ

មេរៀនទី៣៩

ស្ដេចដំបូងរបស់ជនជាតិអ៊ីស្រាអែល

ព្រះបានឲ្យអ្នកសម្រេចក្ដីដឹកនាំបណ្ដាជនអ៊ីស្រាអែល ប៉ុន្តែឥឡូវពួកគេចង់បានស្ដេច។ សាំយូអែលតែងតាំងសុលជាស្ដេចដំបូង តែក្រោយមកព្រះយេហូវ៉ាលែងទទួលស្គាល់សុលទៀត។ ហេតុអ្វី?

មេរៀនទី៤០

ដាវីឌនិងកូលីយ៉ាត

ព្រះយេហូវ៉ាបានជ្រើសរើសដាវីឌឲ្យធ្វើជាស្ដេចបន្ទាប់របស់ជនជាតិអ៊ីស្រាអែល ហើយទង្វើរបស់ដាវីឌបានបង្ហាញថាគាត់គឺជាជម្រើសដ៏ល្អ។

មេរៀនទី៤១

ដាវីឌនិងសុល

ហេតុអ្វីមនុស្សទាំងនេះស្អប់អ្នកឯទៀត? តើអ្នកដែលស្អប់គេមានការប្រព្រឹត្តយ៉ាងណា?

មេរៀនទី៤២

ចិត្តក្លាហាននិងភក្ដីភាពរបស់យ៉ូណាថាន

កូនប្រុសស្ដេចក្លាយជាមិត្តល្អរបស់ដាវីឌ។

មេរៀនទី៤៣

ស្ដេចដាវីឌបានប្រព្រឹត្តអំពើខុសឆ្គង

ការសម្រេចចិត្តមិនល្អនាំឲ្យមានបញ្ហាជាច្រើន។