លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើមផ្នែកទី៨

សេចក្ដីផ្ដើមផ្នែកទី៨

ព្រះ​យេហូវ៉ា​បាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​ជាង​គេ និង​មាន​ឯកសិទ្ធិ​សាង​សង់​វិហារ។ ប៉ុន្តែ បន្តិច​ម្ដង​ៗ​គាត់​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា។ បើ​អ្នក​ជា​ឪ​ពុក​ម្ដាយ សូម​ជួយ​ពន្យល់​កូន​អំពី​របៀប​ដែល​ពួក​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត បាន​ទាញ​នាំ​សាឡូម៉ូន​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ រាជាណាចក្រ​អ៊ីស្រាអែល​បាន​បែក​បាក់​គ្នា ហើយ​ស្ដេច​អាក្រក់​បាន​នាំ​ឲ្យ​បណ្ដា​ជន​ក្បត់​ជំនឿ និង​គោរព​បូជា​រូប​ព្រះ។ ក្នុង​អំឡុង​គ្រា​នោះ អ្នក​ប្រកាស​ទំនាយ​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា បាន​ត្រូវ​បៀតបៀន​និង​សម្លាប់។ ម្ចាស់​ក្សត្រី​យេសិបិល​បាន​ទាញ​នាំ​រាជាណាចក្រ​ខាង​ជើង ឲ្យ​លិច​លង់​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ការ​ក្បត់​ជំនឿ។ នោះ​ជា​គ្រា​ដ៏​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល។ ប៉ុន្តែ នៅ​មាន​មនុស្ស​ជា​ច្រើន​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ដូច​ជា ស្ដេច​យេហូសាផាត និង​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា។

ក្នុងផ្នែកនេះ

មេរៀនទី៤៤

វិហារសម្រាប់ព្រះយេហូវ៉ា

ព្រះពេញចិត្តនឹងសំណូមពររបស់សាឡូម៉ូន ហើយផ្ដល់ឲ្យគាត់មានកិត្តិយសខ្ពង់ខ្ពស់។

មេរៀនទី៤៥

រាជាណាចក្រមួយបានត្រូវបែងចែក

ជនជាតិអ៊ីស្រាអែលជាច្រើនឈប់គោរពប្រណិប័តន៍ព្រះយេហូវ៉ា។

មេរៀនទី៤៦

ការសាកល្បងលើភ្នំកើមែល

តើព្រះមួយណាជាព្រះពិត? តើជាព្រះយេហូវ៉ា ឬព្រះបាល?

មេរៀនទី៤៧

ព្រះយេហូវ៉ាពង្រឹងកម្លាំងអេលីយ៉ា

តើអ្នកគិតថាព្រះអាចពង្រឹងកម្លាំងអ្នកដែរឬទេ?

មេរៀនទី៤៨

កូនប្រុសស្ត្រីមេម៉ាយរស់ឡើងវិញ

អព្ភូតហេតុពីរក្នុងផ្ទះតែមួយ!

មេរៀនទី៤៩

ដាក់ទោសមហាក្សត្រីកំណាច

យេសិបិលរៀបគម្រោងឲ្យគេសម្លាប់ណាបោតដើម្បីដណ្ដើមយកចម្ការទំពាំងបាយជូររបស់គាត់។ ព្រះយេហូវ៉ាបានឃើញអំពើអាក្រក់ទាំងអស់របស់នាង។

មេរៀនទី៥០

ព្រះយេហូវ៉ាការពារយេហូសាផាត

យេហូសាផាតជាស្ដេចល្អ គាត់បានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ពេលពួកសត្រូវគំរាមកំហែងវាយប្រហារ។