លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្តីផ្តើមផ្នែកទី៩

សេចក្តីផ្តើមផ្នែកទី៩

ក្នុង​ផ្នែក​នេះ យើង​នឹង​រៀន​អំពី​មនុស្ស​វ័យ​ក្មេង អ្នក​ប្រកាស​ទំនាយ និង​ស្ដេច​ផ្សេង​ៗ​ដែល​បាន​បង្ហាញ​ជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះ​យេហូវ៉ា។ នៅ​ស្រុក​ស៊ីរី ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ជឿ​ថា អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​ណាម៉ាន​ជា​ពី​ជំងឺ។ អ្នក​ប្រកាស​ទំនាយ​អេលីសេ​ជឿ​ជាក់​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​គាត់​ពី​កង​ទ័ព​របស់​សត្រូវ។ សម្ដេច​សង្ឃ​យេហូយ៉ាដា​បាន​ប្រថុយ​ជីវិត​ដើម្បី​ការ​ពារ​កុមារ​យេហូអាស ពី​អាថាលៀ​ដែល​ជា​ជីដូន​ចិត្ត​ព្រៃ​ផ្សៃ។ ស្ដេច​ហេសេគា​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​ក្រុង​យេរូសាឡិម។ ដូច្នេះ គាត់​មិន​ចុះ​ចាញ់​ការ​គំរាម​កំហែង​របស់​ពួក​អាស៊ីរី​ទេ។ ស្ដេច​យ៉ូសៀស​បាន​ដក​ការ​គោរព​បូជា​រូប​ព្រះ​ចេញ​ពី​ទឹក​ដី ជួស​ជុល​វិហារ ហើយ​ដឹក​នាំ​បណ្ដា​ជន​យូដា​ឲ្យ​មក​គោរព​ប្រណិប័តន៍​ព្រះ​ពិត​ម្ដង​ទៀត។

ក្នុងផ្នែកនេះ

មេរៀនទី៥១

មេទ័ពនិងក្មេងស្រី

ក្មេងស្រីជនជាតិអ៊ីស្រាអែលប្រាប់ម្ចាស់ស្រីរបស់នាងអំពីឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា ក្រោយមកមានការអស្ចារ្យមួយបានកើតឡើង។

មេរៀនទី៥២

កងទ័ពភ្លើងរបស់ព្រះយេហូវ៉ា

តើតាមរបៀបណាអ្នកបម្រើរបស់អេលីសេអាចមើលឃើញថា‹នៅខាងយើងមានគ្នាច្រើនជាងខាងគេ›?

មេរៀនទី៥៣

ភាពក្លាហានរបស់យេហូយ៉ាដា

សង្ឃដ៏ស្មោះត្រង់ម្នាក់តតាំងនឹងមហាក្សត្រីដ៏កំណាច

មេរៀនទី៥៤

ព្រះយេហូវ៉ាអត់ធ្មត់នឹងយ៉ូណាស

ហេតុអ្វីអ្នកប្រកាសទំនាយម្នាក់របស់ព្រះត្រូវត្រីដ៏ធំមួយលេបចូលទៅក្នុងពោះ? តើគាត់ចេញពីពោះត្រីយ៉ាងដូចម្តេច? តើព្រះយេហូវ៉ាបង្រៀនមេរៀនអ្វីដល់គាត់?

មេរៀនទី៥៥

ទេវតាព្រះយេហូវ៉ាការពារហេសេគា

សត្រូវរបស់ស្រុកយូដានិយាយថា ព្រះយេហូវ៉ានឹងមិនការពាររាស្ត្ររបស់លោកឡើយ។ អ្វីដែលពួកគេនិយាយគឺមិនពិតទេ។

មេរៀនទី៥៦

យ៉ូសៀសស្រឡាញ់ច្បាប់របស់ព្រះ

យ៉ូសៀសទៅជាស្ដេចពេលគាត់អាយុ៨ឆ្នាំ។ គាត់បានជួយបណ្ដាជនឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើងវិញ។