លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៤

«ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»

«ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»

(​ចម្រៀងសរសើរព្រះ ២៣​)

  1. ១. ព្រះ​យេហូវ៉ា​ជា​គង្វាល​ខ្ញុំ

    ខ្ញុំ​ដើរ​តាម​ដែល​លោក​វាចា

    លោក​ដឹង​ចិត្ត​ប៉ង​ប្រាថ្នា​របស់​ខ្ញុំ

    លោក​ដឹង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ

    លោក​នាំ​ខ្ញុំ​ទៅ​ទី​ស្រស់​ប្រពៃ

    ឲ្យ​ស្រាក​ស្រាន្ត​ទាំង​ចិត្ត​ទាំង​ប្រាណ

    ហើយ​លោក​នាំ​ខ្ញុំ​ដោយ​ក្ដី​ស្រឡាញ់​ស្ម័គ្រ​ស្មោះ

    ឲ្យ​ខ្ញុំ​បាន​រីក​រាយ​ក្សេម​ក្សាន្ត

    លោក​នាំ​ខ្ញុំ​ដោយ​ក្ដី​ស្រឡាញ់​ស្ម័គ្រ​ស្មោះ

    ឲ្យ​ខ្ញុំ​បាន​រីក​រាយ​ក្សេម​ក្សាន្ត។

  2. ២. មាគ៌ា​លោក​សុទ្ធ​តែ​សុចរិត

    ផ្ដល់​កម្លាំង​ចិត្ត​ដល់​គ្រប់​ប្រាណ

    លោក​ជួយ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ស្មោះ​ត្រង់​ពិត

    ដើម្បី​លើក​នាម​លោក​ថ្កើង​ថ្កាន

    ទោះ​ជា​ឯកា​នា​ទី​ងងឹត

    ព្រនង់​លោក​ការ​ពារ​រក្សា

    ខ្ញុំ​នឹង​មិន​ភ័យ​ភិត​គ្រោះ​កាច​ណា​សោះ​ឡើយ

    ព្រោះ​លោក​ជា​មិត្ត​សម្លាញ់​ខ្ញុំ

    ខ្ញុំ​មិន​ភ័យ​ភិត​គ្រោះ​កាច​ណា​សោះ​ឡើយ

    ព្រោះ​លោក​ជា​មិត្ត​សម្លាញ់​ខ្ញុំ។

  3. ៣. ព្រះ​យេហូវ៉ា​ជា​គង្វាល​ខ្ញុំ

    ខ្ញុំ​ដើរ​តាម​ដែល​លោក​វាចា

    លោក​បាន​ពង្រឹង​កម្លាំង​ចិត្ត​កាយ​ខ្ញុំ

    លោក​ឲ្យ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ

    ព្រោះ​លោក​មាន​ជីវិត​រស់​នៅ​ពិត

    ខ្ញុំ​ទុក​ចិត្ត​លោក​ឥត​វៀច​វេរ

    ក្ដី​ស្រឡាញ់​ស្មោះ​លោក​នឹង​ជាប់​តាម​រូប​ខ្ញុំ

    ហើយ​និត្យ​នៅ​នឹង​ខ្ញុំ​គ្រប់​គ្រា

    ក្ដី​ស្រឡាញ់​ស្មោះ​លោក​ជាប់​តាម​រូប​ខ្ញុំ

    ហើយ​និត្យ​នៅ​នឹង​ខ្ញុំ​គ្រប់​គ្រា៕

(​សូមពិនិត្យបន្ថែម ចសព. ២៨:៩; ៨០:១​)