លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៣

គ្រិស្តជាគំរូរបស់យើង

គ្រិស្តជាគំរូរបស់យើង

(​ពេត្រុស​ទី​១ ២:២១​)

  1. ១. ព្រះ​យេហូវ៉ា​ឲ្យ​ពរ

    និង​ក្ដី​ស្រឡាញ់​ហៀរ​ហូរ

    ពេល​ដែល​ឲ្យ​បុត្រា​របស់​លោក​ពី​សួគ៌ា

    គ្រិស្ត​តាម​បំណង​បិតា

    ក៏​កើត​ជា​មនុស្សា

    ដោយ​គំរូ​លោក​លើក​តម្កើង​ព្រះ​គ្រប់​គ្រា។

  2. ២. បណ្ដាំ​ព្រះ​ដូច​អាហារ

    ដែល​គ្រិស្ត​លោក​មាន​វាចា

    ក៏​ឲ្យ​លោក​មាន​ចំណេះ​ប្រាជ្ញា​ល្អ​ថ្លា​ថ្លៃ

    គ្រិស្ត​លោក​ទុក​គំរូ​ល្អ

    បម្រើ​ព្រះ​ដោយ​ស្មោះ​សរ

    ផ្គាប់​ចិត្ត​បិតា​នាំ​ឲ្យ​លោក​រីក​រាយ​ក្រៃ។

  3. ៣. ដូច​គ្រិស្ត​អស់​មួយ​ជីវ៉ា

    សូម​ឲ្យ​យើង​សរសើរ​យ៉ា

    ថែម​ទាំង​ដើរ​តាម​លំអាន​ដាន​គ្រិស្ត​គ្រប់​ប្រការ

    បើ​ធ្វើ​តាម​លោក​យេស៊ូ

    ឲ្យ​បាន​ដិត​ដល់​យឺន​យូរ

    យ៉ាង​នោះ​ព្រះ​នឹង​ពេញ​ចិត្ត​យើង​គ្រប់​កាយា៕

(​សូម​ពិនិត្យ​បន្ថែម យ៉ូន. ៨:២៩; អេភ. ៥:២; ភី. ២:៥​-​៧​)