ចម្រៀងលេខ១៥
ចូរសរសើរបុត្រច្បងរបស់ព្រះយេហូវ៉ា!
(ហេប្រឺ ១:៦)
-
១. ចូរសរសើរបុត្រច្បងព្រះ
ជាស្ដេចដែលព្រះបានតាំងតែង
លោកកាន់ជាប់ក្ដីពិតស្មោះត្រង់
រាជ្យលោកផ្ដល់ពរច្រើនក្រៃលែង
លោកជាស្ដេចរុងរឿងអស្ចារ្យ
ក៏ស្រឡាញ់នាមបិតា
គាំទ្ររាជ្យព្រះយេហូវ៉ា
ប្រកាសពេញពាសលោកា។
(បន្ទរ)
ចូរសរសើរបុត្រច្បងព្រះ!
សរសើរបុត្រដែលព្រះតែងតាំង
ជាស្ដេចខ្លាំងក្លានៅសួគ៌ា
លោកចាប់ផ្ដើមគ្រប់គ្រងហើយណា៎!
-
២. ចូរសរសើរបុត្រច្បងព្រះ
លោកស្លាប់ឲ្យយើងបានជីវ៉ា
ដោយសារគ្រិស្តលោកបង់ថ្លៃលោះ
ព្រះអភ័យទោសឲ្យយើងបាន
ហើយកូនក្រមុំគ្រិស្តចាំលោក
ស្លៀកពាក់ក្រណាត់ពណ៌ស
មង្គលការនេះនៅសួគ៌ា
បញ្ជាក់រាជ្យព្រះបវរ។
(បន្ទរ)
ចូរសរសើរបុត្រច្បងព្រះ!
សរសើរបុត្រដែលព្រះតែងតាំង
ជាស្ដេចខ្លាំងក្លានៅសួគ៌ា
លោកចាប់ផ្ដើមគ្រប់គ្រងហើយណា៎!