លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៨

ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ

ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ

(​លូកា ២២:២០​)

  1. ១. ព្រះ​យេហូវ៉ា​នៅ​មុខ

    បល្ល័ង្ក​លោក​យើង​ខ្ញុំ​ឈរ

    រំលឹក​ក្តី​ស្រឡាញ់​លោក​បង្ហាញ

    ដល់​យើង​យ៉ាង​ហៀរ​ហូរ

    លោក​បាន​ចាត់​បុត្រ​លោក​ដើម្បី​យើង

    អាច​មាន​ជីវ៉ា

    អំណោយ​វិសេស​បំផុត​លោក​ជូន

    ចំពោះ​មនុស្សា។

    (បន្ទរ)

    បុត្រ​របស់​លោក​បូជា​ជីវ៉ា

    ឈាម​លោក​បាន​លោះ​គ្រប់​មនុស្សា

    ជា​រៀង​រហូត

    យើង​ខ្ញុំ​ដឹង​គុណ​ព្រះ​ស្មោះ​អស់​ពី​ចិន្ដា។

  2. ២. លោក​យេស៊ូ​បាន​បូជា​ជីវិត

    ដោយ​ចិត្ត​ស្ម័គ្រ​ស្មោះ

    ក្ដី​ស្រឡាញ់​ជំរុញ​លោក​លះ​បង់

    ជីវិត​ល្អ​ឥត​ខ្ចោះ

    មុន​លោក​សង្គ្រោះ​យើង​មិន​មាន

    ក្ដី​សង្ឃឹម​ឡើយ​ណា

    តែ​ឥឡូវ​យើង​ខ្ញុំ​អាច​បាន​ជីវិត

    គ្មាន​មរណា។

    ​(​បន្ទរ​)

    បុត្រ​របស់​លោក​បូជា​ជីវ៉ា

    ឈាម​លោក​បាន​លោះ​គ្រប់​មនុស្សា

    ជា​រៀង​រហូត

    យើង​ខ្ញុំ​ដឹង​គុណ​ព្រះ​ស្មោះ​អស់​ពី​ចិន្ដា៕

(​សូម​ពិនិត្យ​បន្ថែម ហេ. ៩:១៣, ១៤; ១​ពេ. ១:១៨, ១៩​)