ចម្រៀងលេខ១៩
អាហារល្ងាចរបស់លោកម្ចាស់
-
១. ព្រះយេហូវ៉ាបិតានៅស្ថានសួគ៌
រាត្រីនេះសែនពិសេសអស្ចារ្យ
នៅយប់នោះយូរមកហើយលោកបង្ហាញជនទាំងឡាយ
សេចក្ដីស្រឡាញ់ឫទ្ធាប្រាជ្ញា
កូនចៀមបុណ្យរំលងផ្ដល់ការការពារ
ហើយរាស្ត្ររបស់លោកបានសេរី
ក្រោយរាប់រយឆ្នាំលោកម្ចាស់បូជាជីវិតល្អល្អះ
ដូចទំនាយដែលព្រះលោកបានស្រដី។
-
២. នំប៉័ងនិងស្រាក្រហមក៏រំលឹក
ពីតម្លៃខ្ពស់ដែលលោកបានបង់
បុត្រលោកបូជាជីវ៉ា
ជាអំណោយដ៏អស្ចារ្យ
គ្រិស្តលោកស្ដាប់បិតាគ្រប់ប្រការ
យើងខ្ញុំរួមធ្វើពិធីរំលឹកនេះ
ចាំជាប់ក្នុងចិត្តមិនភ្លេចឡើយណា
ដែលក្ដីស្លាប់នៃបុត្រលោក
បានបង់ថ្លៃលោះយកមក
សង្គ្រោះយើងខ្ញុំពីក្ដីមរណា។
-
៣. យើងខ្ញុំជួបជុំគ្នានៅចំពោះលោក
តាមការអញ្ជើញលោកយើងខ្ញុំមក
សរសើរលោកមានភក្ដី
ដែលឲ្យគ្រិស្តមកផែនដី
ហើយលើកតម្កើងព្រះនិងបុត្រលោក
ពិធីនេះផ្ដល់ក្ដីរុងរឿងដល់លោក
ហើយពង្រឹងទឹកចិត្តគ្រប់កាយា
ដើម្បីដើរតាមលំអានរបស់គ្រិស្តមិនអាក់ខាន
នោះយើងនឹងបានរស់មិនអស់ជីវ៉ា៕
(សូមពិនិត្យបន្ថែម លូក. ២២:១៤-២០; ១កូ. ១១:២៣-២៦)