លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ២០

លោកបានឲ្យបុត្រជាទីស្រឡាញ់

លោកបានឲ្យបុត្រជាទីស្រឡាញ់

(​យ៉ូហាន​ទី​១ ៤:៩​)

  1. ១. ឱ​បិតា​យេហូវ៉ា

    ពី​មុន​យើង​គ្មាន​សង្ឃឹម

    តែ​ថ្លៃ​លោះ​ព្រះ​បាន​ឲ្យ

    ក្ដី​សង្ឃឹម​ប្រពៃ!

    យើង​ប្រគល់​ជូន​ជីវ៉ា

    អស់​ពី​កម្លាំង​កាយា

    យើង​ប្រាប់​ថា​លោក​អស្ចារ្យ

    ឲ្យ​បាន​ឮ​គ្រប់​ទិសា។

    (បន្ទរ)

    ព្រះ​បាន​ឲ្យ​បុត្រ​ស្ងួន​ភ្ងា

    ឥឡូវ​យើង​ច្រៀង​រួម​គ្នា

    ច្រៀង​អរ​គុណ​ព្រះ​យើង​ជា​និច្ច

    ព្រោះ​លោក​បាន​ឲ្យ​បុត្រ​ស្ងួន​ភ្ងា​លោក។

  2. ២. ចិត្ត​មេត្ដា​សប្បុរស

    ទាញ​យើង​ឲ្យ​ចូល​ជិត​លោក

    យើង​ស្រឡាញ់​នាម​បិតា

    និង​មាន​លោក​ជា​មិត្ត

    តែ​ព្រះ​បាន​ឲ្យ​បុត្រា

    ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា

    បុត្រ​លោក​បូជា​ជីវ៉ា

    ដើម្បី​យើង​មាន​ជីវិត។

    (បន្ទរ)

    ព្រះ​បាន​ឲ្យ​បុត្រ​ស្ងួន​ភ្ងា

    ឥឡូវ​យើង​ច្រៀង​រួម​គ្នា

    ច្រៀង​អរ​គុណ​ព្រះ​យើង​ជា​និច្ច

    ព្រោះ​លោក​បាន​ឲ្យ​បុត្រ​ស្ងួន​ភ្ងា​លោក។

    (បញ្ចប់)

    ឱ​បិតា​យេហូវ៉ា​យើង​ដឹង​គុណ​លោក​ខ្លាំង​ណាស់

    យើង​អរ​គុណ​ដែល​លោក​បាន​ឲ្យ​បុត្រ​ស្ងួន​ភ្ងា​របស់​លោក៕

(​សូម​ពិនិត្យ​បន្ថែម យ៉ូន. ៣:១៦; ១៥:១៣​)