ចម្រៀងលេខ២១
ចូរបន្តស្វែងរករាជាណាចក្រជាមុន
(ម៉ាថាយ ៦:៣៣)
-
១. ព្រះយេហូវ៉ាមានអ្វីពិសេស
ដែលឲ្យលោករីករាយចិន្ដា
គឺរាជ្យនៃលោកដោយគ្រិស្តយេស៊ូ
ដែលនឹងដោះស្រាយគ្រប់បញ្ហា។
(បន្ទរ)
ស្វែងរករាជាណាចក្រមុនសិន
និងក្ដីសុចរិតនៃយ៉ា
ច្រៀងសរសើរលោកពេញលើផែនដី
បម្រើលោកស្មោះពីចិន្ដា។
-
២. កុំបារម្ភពីថ្ងៃស្អែកឲ្យសោះ
រឿងស្រេកឃ្លានសូមកុំខ្វាយខ្វល់
បើយើងស្វែងរករាជ្យលោកមុនសិន
របស់ទាំងនេះលោកនឹងផ្ដល់។
(បន្ទរ)
ស្វែងរករាជាណាចក្រមុនសិន
និងក្ដីសុចរិតនៃយ៉ា
ច្រៀងសរសើរលោកពេញលើផែនដី
បម្រើលោកស្មោះពីចិន្ដា។
-
៣. ចូរផ្សព្វផ្សាយអំពីរាជ្យថ្លៃថ្លា
ជួយអ្នកសមទទួលឲ្យដឹង
ឲ្យសង្ឃឹមលើព្រះយេហូវ៉ា
ហើយយករាជ្យលោកជាទីពឹង។
(បន្ទរ)
ស្វែងរករាជាណាចក្រមុនសិន
និងក្ដីសុចរិតនៃយ៉ា
ច្រៀងសរសើរលោកពេញលើផែនដី
បម្រើលោកស្មោះពីចិន្ដា៕
(សូមពិនិត្យបន្ថែម ចសព. ២៧:១៤; ម៉ាថ. ៦:៣៤; ១០:១១, ១៣; ១ពេ. ១:២១)