លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ២៦

អ្នកបានធ្វើដល់ខ្ញុំដែរ

អ្នកបានធ្វើដល់ខ្ញុំដែរ

(​ម៉ាថាយ ២៥:៣៤​-​៤០​)

  1. ១. អ្នក​ដែល​ព្រះ​បាន​រើស​តាំង​និង​អ្នក​ជា​ចៀម​ឯ​ទៀត

    រួម​បម្រើ​ជា​មួយ​គ្នា​ក្រោម​ការ​ដឹក​នាំ​គ្រិស្ត

    បើ​ជួយ​បង​ប្អូន​លោក​យេស៊ូ

    លោក​ចង​ចាំ​មិន​ភ្លេច

    ហើយ​នឹង​សង​គុណ​អ្នក​ថែម​ទាំង​ឲ្យ​ពរ​ជា​និច្ច។

    (​បន្ទរ​)

    «បើ​អ្នក​សម្រាល​ទុក្ខ​គាត់​គឺ​សម្រាល​ទុក្ខ​ខ្ញុំ

    បើ​អ្នក​បាន​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    ពេល​អ្នក​បម្រើ​ពួក​គាត់​គឺ​អ្នក​បម្រើ​ខ្ញុំ

    ពេល​អ្នក​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    បើ​អ្នក​បាន​ធ្វើ​ដល់​គាត់​អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ»។

  2. ២. «កាល​ខ្ញុំ​ស្រេក​កាល​ខ្ញុំ​ឃ្លាន​អ្នក​ផ្ដល់​ទឹក​និង​អាហារ

    ថែម​ទាំង​អ្វីៗ​ទាំង​អស់​ខ្ញុំ​ពិត​ជា​ត្រូវ​ការ»

    តែ​ចៀម​ឯ​ទៀត​សួរ​វិញ​ថា៖

    «យើង​បាន​ធ្វើ​ពេល​ណា?»

    ស្ដេច​នឹង​ពន្យល់​ប្រាប់​ពួក​គេ​ដូច​ត​ទៅ​ថា៖

    (បន្ទរ)

    «បើ​អ្នក​សម្រាល​ទុក្ខ​គាត់​គឺ​សម្រាល​ទុក្ខ​ខ្ញុំ

    បើ​អ្នក​បាន​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    ពេល​អ្នក​បម្រើ​ពួក​គាត់​គឺ​អ្នក​បម្រើ​ខ្ញុំ

    ពេល​អ្នក​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    បើ​អ្នក​បាន​ធ្វើ​ដល់​គាត់​អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ»។

  3. ៣. «អ្នក​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​ហើយ​បាន​ធ្វើ​កិច្ច​ការ​ល្អ

    ដោយ​រួម​ផ្សាយ​ជា​មួយ​បង​ប្អូន​ខ្ញុំ​ដោយ​ស្មោះ​សរ»

    ហើយ​ស្ដេច​នឹង​មាន​ប្រសាសន៍

    ទៅ​ចៀម​នៅ​ខាង​ស្ដាំ​ថា៖

    «ចូរ​ទទួល​រង្វាន់​ជា​ផែន​ដី​និង​ជីវ៉ា»។

    (​បន្ទរ​)

    «បើ​អ្នក​សម្រាល​ទុក្ខ​គាត់​គឺ​សម្រាល​ទុក្ខ​ខ្ញុំ

    បើ​អ្នក​បាន​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    ពេល​អ្នក​បម្រើ​ពួក​គាត់​គឺ​អ្នក​បម្រើ​ខ្ញុំ

    ពេល​អ្នក​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    បើ​អ្នក​បាន​ធ្វើ​ដល់​គាត់​អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ»៕