លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ២៧

គ្រាដែលកូនព្រះនឹងត្រូវបង្ហាញ

គ្រាដែលកូនព្រះនឹងត្រូវបង្ហាញ

(​រ៉ូម ៨:១៩​)

  1. ១. មិន​យូរ​ទៀត​ឡើយ​ព្រះ​នឹង​បង្ហាញ

    អ្នក​ស្មោះ​ត្រង់​លោក​រើស​តាំង

    ឲ្យ​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​យេស៊ូ

    ជា​កូន​ព្រះ​ដ៏​ក្លា​ខ្លាំង។

    (​បន្ទរ​)

    កូន​របស់​ព្រះ​នឹង​ត្រូវ​បង្ហាញ

    ជា​មួយ​នឹង​គ្រិស្ត​ជា​ម្ចាស់

    ទទួល​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម

    បាន​រង្វាន់​យ៉ាង​ត្រចះ។

  2. ២. មិន​យូរ​ទៀត​អ្នក​ស្មោះ​ត្រង់​នៅ​សល់

    ឮ​សំឡេង​ពី​សួគ៌ា

    មក​ពី​ស្តេច​ដ៏​រុង​រឿង​អស្ចារ្យ

    លោក​យក​ពួក​គាត់​គ្រប់​គ្នា។

    (​បន្ទរ​)

    កូន​របស់​ព្រះ​នឹង​ត្រូវ​បង្ហាញ

    ជា​មួយ​នឹង​គ្រិស្ត​ជា​ម្ចាស់

    ទទួល​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម

    បាន​រង្វាន់​យ៉ាង​ត្រចះ។

    (​បន្ថែម​)

    កូន​ព្រះ​ទាំង​អស់​ពួត​ដៃ​នឹង​គ្រិស្ត

    ត​យុទ្ធ​បំផ្លាញ​សត្រូវ

    ពួក​គាត់​រៀប​ការ​ជា​មួយ​កូន​ចៀម

    ត្រេក​អរ​រហូត​ត​ទៅ។

    (​បន្ទរ​)

    កូន​របស់​ព្រះ​នឹង​ត្រូវ​បង្ហាញ

    ជា​មួយ​នឹង​គ្រិស្ត​ជា​ម្ចាស់

    ទទួល​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម

    បាន​រង្វាន់​យ៉ាង​ត្រចះ៕