លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៣៥

«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»

«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»

(​ភីលីព ១:១០​)

  1. ១. សព្វ​ថ្ងៃ​យើង​ត្រូវ​ចេះ​គិត​ពិចារណា

    គឺ​ឲ្យ​ដឹង​អ្វី​ដែល​ពិត​ត្រង់

    ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​សំខាន់​ជាង

    ឲ្យ​ដឹង​យើង​ត្រូវ​ធ្វើ​អ្វី​ផង!

    (​បន្ទរ​)

    ស្អប់​ការ​អាក្រក់​ស្រឡាញ់​ការ​ល្អ

    ឲ្យ​ព្រះ​ត្រេក​អរ

    យើង​ពិត​ទទួល​ពរ​ថ្លា​ថ្លៃ​ពេល​យើង​ប្រឹង

    ពេល​យើង​យល់​ដឹង

    ពេល​យើង​ធ្វើ​ការ​អ្វី​ដែល​សំខាន់​ជាង!

  2. ២. ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជ្យ​ព្រះ

    សំខាន់​ជាង​គេ​លើ​លោកា

    ស្វែង​រក​អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​ពិត

    ជួយ​គេ​រើស​យក​ផ្លូវ​បាន​ជីវ៉ា។

    (​បន្ទរ​)

    ស្អប់​ការ​អាក្រក់​ស្រឡាញ់​ការ​ល្អ

    ឲ្យ​ព្រះ​ត្រេក​អរ

    យើង​ពិត​ទទួល​ពរ​ថ្លា​ថ្លៃ​ពេល​យើង​ប្រឹង

    ពេល​យើង​យល់​ដឹង

    ពេល​យើង​ធ្វើ​ការ​អ្វី​ដែល​សំខាន់​ជាង!

  3. ៣. បើ​យើង​ព្យាយាម​ធ្វើ​អ្វី​ដែល​សំខាន់​ជាង

    ការ​ស្កប់​ចិត្ត​ពិត​យើង​នឹង​បាន

    ក្ដី​សុខ​សាន្ត​ដែល​ហួស​ពី​ការ​នឹក​ស្មាន​នឹង

    ការ​ពារ​ចិត្ត​គំនិត​គ្រប់​ប្រាណ។

    (​បន្ទរ​)

    ស្អប់​ការ​អាក្រក់​ស្រឡាញ់​ការ​ល្អ

    ឲ្យ​ព្រះ​ត្រេក​អរ

    យើង​ពិត​ទទួល​ពរ​ថ្លា​ថ្លៃ​ពេល​យើង​ប្រឹង

    ពេល​យើង​យល់​ដឹង

    ពេល​យើង​ធ្វើ​ការ​អ្វី​ដែល​សំខាន់​ជាង!

(​សូម​ពិនិត្យ​បន្ថែម ចសព. ៩៧:១០; យ៉ូន. ២១:១៥​-​១៧; ភី. ៤:៧​)