ចម្រៀងលេខ៤០
តើអ្នកណាជាម្ចាស់យើង?
(រ៉ូម ១៤:៨)
-
១. តើអ្នកណាជាម្ចាស់អ្នក?
តើព្រះណាអ្នកស្ដាប់បង្គាប់?
ព្រះណាដែលអ្នកគោរពប្រណិប័តន៍
ទុកជាព្រះអ្នកហើយក៏ជាម្ចាស់
មិនអាចបម្រើព្រះពីរ
មិនអាចស្មោះត្រង់ទាំងសងខាង
ជម្រើសរបស់អ្នកអាស្រ័យទៅលើចិត្ត
អ្នកពិតជាស្រឡាញ់ព្រះណា។
-
២. តើអ្នកណាជាម្ចាស់អ្នក?
តើព្រះណាអ្នកនឹងកាន់តាម?
ព្រោះព្រះមួយក្លែងក្លាយហើយព្រះមួយពិត
ចូរអ្នកជ្រើសរើសហើយសម្រេចចិត្ត
តើចិត្តអ្នកនៅភក្ដី
នឹងពួកអ្នកគ្រប់គ្រងលោកា?
ឬតើអ្នកនឹងស្ដាប់ព្រះពិតជាដរាប
ហើយធ្វើតាមបំណងបិតា?
-
៣. តើអ្នកណាជាម្ចាស់ខ្ញុំ?
ម្ចាស់ខ្ញុំគឺព្រះយេហូវ៉ា
រូបខ្ញុំនឹងបម្រើព្រះជាបិតា
ដោយចិត្តស្មោះស្ម័គ្រដូចខ្ញុំសច្ចា
លោកលោះខ្ញុំពេញតម្លៃ
ខ្ញុំនឹងស្មោះត្រង់មិនកែគេច
ហើយបម្រើបិតារហូតមួយជីវ៉ា
នាមលោកខ្ញុំគោរពជានិច្ច៕
(សូមពិនិត្យបន្ថែម យ៉ូស. ២៤:១៥; ចសព. ១១៦:១៤, ១៨; ២ធី. ២:១៩)