ចម្រៀងលេខ៤៣
សេចក្ដីអធិដ្ឋានថ្លែងអំណរគុណ
-
១. ឱព្រះយេហូវ៉ាយើងសរសើរអរគុណលោក
យើងថ្លែងអំណរគុណតាមក្ដីអធិដ្ឋាន
យើងទុកចិត្តបម្រើបិតាអស់ពីចិន្ដា
ផ្ញើកាយជីវិតសុំលោកថែឲ្យសុខសាន្ត
ខុសឆ្គងរាល់ថ្ងៃពីព្រោះយើងមិនល្អឥតខ្ចោះ
កំហុសយើងខ្ញុំមេត្ដាអភ័យទោសឲ្យ
យើងមានអំណរគុណដែលបុត្រលោកបានលោះយើង
យើងអរគុណដែលលោកដឹងថាយើងទន់ខ្សោយ។
-
២. យើងសូមអរគុណលោកដែលស្រឡាញ់យ៉ាងស្មោះត្រង់
អរគុណដែលព្រះហៅយើងមកជិតបិតា
ជួយយើងឲ្យស្គាល់លោកជួយយើងបម្រើលោកផង
សូមបំភ្លឺផ្លូវយើងឲ្យដើរស្មោះចិន្ដា
ឫទ្ធានុភាពរបស់លោកយើងអរគុណក្រៃ
ធ្វើឲ្យយើងខ្ញុំមានវាចាយ៉ាងហានក្លា
សូមយើងមានចិត្តរាបទាបសប្បាយបម្រើលោក
យើងអរគុណដែលលោកស្រឡាញ់ជនរាបសា៕
(សូមពិនិត្យបន្ថែម ចសព. ៦៥:២, ៤, ១១; ភី. ៤:៦)