ចម្រៀងលេខ៤៤
សេចក្ដីអធិដ្ឋានរបស់មនុស្សទន់ទាប
-
១. ឱព្រះយេហូវ៉ាសូមលោកមេត្តា
ស្ដាប់ខ្ញុំអធិដ្ឋាន
របួសផ្លូវចិត្តខ្ញុំក្រជាសះ
បន្ទុកធ្ងន់ហួសប្រមាណ
រឿងខកចិត្តនិងភាពអស់សង្ឃឹម
ធ្វើឲ្យរូបខ្ញុំទន់ខ្សោយ
ឱព្រះនៃការសម្រាលទុក្ខ
សូមមើលថែខ្ញុំកុំខានឡើយ។
(បន្ទរ)
សូមលើកទឹកចិត្តជួយខ្ញុំស៊ូទ្រាំ
ពេលព្រួយចិន្ដាជួយខ្ញុំរឹងមាំ
ខ្ញុំរកលោកជួយពេលព្រួយចិត្តខ្លាំង
ព្រះយេហូវ៉ាសូមឲ្យកម្លាំង។
-
២. ពេលខ្ញុំអស់កម្លាំងចិត្ត
បណ្ដាំលោកជួយសម្រាលទុក្ខា
ក្នុងនោះរៀបរាប់អារម្មណ៍ជ្រាលជ្រៅ
ដែលខ្ញុំមិនអាចវាចា
សូមលោកជួយខ្ញុំឲ្យមានជំនឿ
លើបណ្ដាំដ៏ថ្លាថ្លៃ
ជួយខ្ញុំដឹងថាក្ដីស្រឡាញ់លោក
គឺធំជាងចិត្តខ្ញុំដែរ។
(បន្ទរ)
សូមលើកទឹកចិត្តជួយខ្ញុំស៊ូទ្រាំ
ពេលព្រួយចិន្ដាជួយខ្ញុំរឹងមាំ
ខ្ញុំរកលោកជួយពេលព្រួយចិត្តខ្លាំង
ព្រះយេហូវ៉ាសូមឲ្យកម្លាំង៕
(សូមពិនិត្យបន្ថែម ចសព. ៤២:៦; ១១៩:២៨; រ៉ូម ៨:២៦; ២កូ. ៤:១៦; ១យ៉ូន. ៣:២០)