លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៤៩

ធ្វើឲ្យព្រះយេហូវ៉ាមានចិត្តត្រេកអរ

ធ្វើឲ្យព្រះយេហូវ៉ាមានចិត្តត្រេកអរ

(​សុភាសិត ២៧:១១​)

  1. ១. ព្រះ​អើយ! យើង​រាល់​គ្នា​បាន​សច្ចា

    ស្ម័គ្រ​ចិត្ត​បម្រើ​លោក​ដោយ​ប្រាជ្ញា

    នោះ​យើង​នឹង​អាច​រួម​ចំណែក​បាន

    ធ្វើ​ឲ្យ​លោក​ត្រេក​អរ​ពន់​ប្រមាណ។

  2. ២. ឯ​ខ្ញុំ​បម្រើ​លោក​នៅ​ផែន​ដី

    ប្រកាស​ថា​លោក​រុង​រឿង​សិរី

    ហើយ​ផ្ដល់​អាហារ​ពេល​យើង​ត្រូវ​ការ

    ឲ្យ​យើង​បម្រើ​លោក​តាម​ប្រាថ្នា។

  3. ៣. សូម​ឲ្យ​ឫទ្ធានុភាព​លោក​ផង

    ដើម្បី​ជួយ​យើង​ឲ្យ​នៅ​ស្មោះ​ត្រង់

    ឲ្យ​យើង​តម្កើង​នាម​លោក​ថ្លា​ថ្លៃ

    ឲ្យ​ចិន្ដា​លោក​ត្រេក​អរ​រាល់​ថ្ងៃ៕

(​សូម​ពិនិត្យ​បន្ថែម ម៉ាថ. ២៤:៤៥​-​៤៧; លូក. ១១:១៣; ២២:៤២​)