ចម្រៀងលេខ៥០
ខ្ញុំអធិដ្ឋានប្រគល់ខ្លួនជូនព្រះ
(ម៉ាថាយ ២២:៣៧)
-
១. សូមឲ្យខ្ញុំស្រឡាញ់ពីចិត្ត
ប្រាជ្ញាពីព្រះនិងក្ដីពិត
សូមឲ្យសំឡេងពីមាត់ខ្ញុំ
ច្រៀងតម្កើងស្តេចដ៏ឧត្តម។
-
២. សូមលោកជួយនាំផ្លូវដឹកដៃ
ឲ្យខ្ញុំកាន់តាមក្រឹត្យវិន័យ
មាសប្រាក់ខ្ញុំសូមលោកយកចុះ
ព្រះអើយ! ខ្ញុំលះបង់ទាំងអស់។
-
៣. ព្រះអើយ!ខ្ញុំប្រគល់ជីវ៉ា
ឲ្យលោកប្រើតាមលោកប្រាថ្នា
សូមឲ្យរូបខ្ញុំតែងប្រព្រឹត្ត
ឲ្យព្រះយេហូវ៉ាពេញចិត្ត៕
(សូមពិនិត្យបន្ថែម ចសព. ៤០:៨; យ៉ូន. ៨:២៩; ២កូ. ១០:៥)