លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៥១

យើងប្រគល់ខ្លួនជូនព្រះ!

យើងប្រគល់ខ្លួនជូនព្រះ!

(​ម៉ាថាយ ១៦:២៤​)

  1. ១. គឺ​ព្រះ​យេហូវ៉ា​បាន​ទាញ​យើង​ឲ្យ​ទៅ​ឯ​គ្រិស្ត

    ឲ្យ​តាម​គ្រិស្ត​ត​ទៅ​ពី​ឥឡូវ​នេះ

    ពី​បល្ល័ង្ក​ព្រះ​យេហូវ៉ា

    សេចក្ដី​ពិត​ចាំង​ចែង​ភ្លឺ​ថ្លា

    ជំនឿ​យើង​មាំ​ក្នុង​ចិន្ដា

    យើង​ខ្ញុំ​សូម​ប្រគល់​ជីវ៉ា។

    (បន្ទរ)

    យើង​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យើង​ឥត​សង្ស័យ

    ដោយ​ព្រះ​និង​លោក​យេស៊ូ​យើង​សែន​សប្បាយ។

  2. ២. យើង​មក​ឯ​ព្រះ​យេហូវ៉ា​ដើម្បី​អធិដ្ឋាន

    សុំ​បម្រើ​រហូត​ដល់​អវសាន

    ចិត្ត​យើង​មាន​អំណរ​ខ្លាំង​ណាស់

    យើង​ក៏​ចង់​ឲ្យ​គេ​ដឹង​ច្បាស់

    ជា​សាក្សី​យើង​តាង​នាម​ព្រះ

    សេចក្ដី​ពិត​យើង​ថ្លែង​ប្រកាស។

    (​បន្ទរ​)

    យើង​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យើង​ឥត​សង្ស័យ

    ដោយ​ព្រះ​និង​លោក​យេស៊ូ​យើង​សែន​សប្បាយ៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៤៣:៣; ១០៧:២២; យ៉ូន. ៦:៤៤​)