លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៥៩

សូមសរសើរព្រះយ៉ាជាមួយនឹងខ្ញុំ

សូមសរសើរព្រះយ៉ាជាមួយនឹងខ្ញុំ

(​ចម្រៀង​សរសើរ​ព្រះ ១៤៦:២​)

  1. ១. ច្រៀង​ជា​មួយ​ខ្ញុំ

    សរសើរ​ព្រះ​យ៉ា!

    លោក​ឲ្យ​អំណោយ​ដ៏​ល្អ​និង​ឲ្យ​ជីវ៉ា

    រាល់​ថ្ងៃ​សរសើរ

    លោក​មាន​កេរ្ដិ៍​ឈ្មោះ

    មាន​ក្ដី​ស្រឡាញ់​ហើយ​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់

    សរសើរ​នាម​ព្រះ​ឲ្យ​លោក​មាន​កិត្ដិ​យស។

  2. ២. សរសើរ​ព្រះ​យ៉ា

    លោក​ជួយ​គ្រប់​យ៉ាង

    លោក​ស្ដាប់​សំណូម​យើង​ហើយ​ទ្រ​ទ្រង់​ជីវ៉ា

    លោក​ជួយ​អ្នក​ខ្សោយ

    ឲ្យ​បាន​ខ្លាំង​ក្លា

    ឫទ្ធានុភាព​លោក​ក៏​ជួយ​អ្នក​រាប​សា

    យើង​សរសើរ​នាម​និង​កម្លាំង​លោក​ផង​ណា។

  3. ៣. សរសើរ​ព្រះ​យ៉ា

    លោក​តែង​ត្រឹម​ត្រូវ

    យើង​ទុក​ចិត្ត​លោក​ជួយ​យើង​បាន​សុខ​ត​ទៅ

    ដោយ​យុត្ដិធម៌

    លោក​ឲ្យ​យើង​បាន

    សុខ​សាន្ត​ក្នុង​ចិត្ត​ឲ្យ​ពរ​ច្រើន​ឥត​ប្រមាណ

    ចូរ​សរសើរ​ព្រះ​ដោយ​អំណរ​កុំ​អាក់​ខាន៕