ចម្រៀងលេខ៦៥
ឈានទៅមុខ!
(ហេប្រឺ ៦:១)
-
១. ឈានទៅមុខឈានទៅមុខឲ្យគំនិតចាស់ទុំ!
ចាំងពន្លឺឲ្យគ្រប់គ្នាឃើញក្ដីពិតនៅទីជិតជុំ
ក្នុងការផ្សព្វផ្សាយដំណឹងល្អចូរអ្នកខិតខំ
ព្រះប្រាកដជាឲ្យពរពិត
មានកិច្ចការសម្រាប់យើងទាំងអស់គ្នា
ជាការលោកយេស៊ូធ្វើគ្រប់វេលា
ពឹងលើព្រះគ្រប់ពេលាឲ្យលោកថែការពារ
ហើយកាន់តាមក្ដីសុចរិត។
-
២. ឈានទៅមុខឈានទៅមុខប្រកាសយ៉ាងអង់អាច!
ប្រាប់មនុស្សទាំងអស់ពីដំណឹងល្អជានិច្ចឥតដាច់
រួមសរសើរព្រះយេហូវ៉ាជាព្រះនិងស្ដេច
ផ្សាយតាមផ្ទះនៅសព្វទិសា
ទោះសត្រូវខំបន្លាចយើងឥតស្បើយ
ចូរប្រកាសហើយកុំភ័យភិតខ្លាចឡើយ
ឲ្យគេដឹងថារាជ្យព្រះគឺជិតមកដល់ហើយ
បង្រៀនក្ដីពិតពេញលោកា។
-
៣. ឈានទៅមុខឈានទៅមុខតែងសម្រេចកិច្ចការ
ព្រោះកិច្ចការនៅមានច្រើន
ចូរឲ្យអ្នកចម្រើនប្រាជ្ញា
ឲ្យឫទ្ធានុភាពព្រះជួយជំរុញចិន្ដា
ឲ្យអ្នកបានអំណរពីព្រះ
ត្រូវស្រឡាញ់មនុស្សដែលអ្នករកបាន
និងត្រឡប់ទៅបង្រៀនគេកុំខាន
ហើយរៀងរាល់ថ្ងៃជួយគេជឿនទៅមុខគ្រប់ប្រាណ
សេចក្ដីពិតនឹងភ្លឺត្រចះ៕