ចម្រៀងលេខ៦៧
«ចូរប្រកាសបណ្ដាំរបស់ព្រះ»
(ធីម៉ូថេទី២ ៤:២)
-
១. ព្រះបានបង្គាប់យើងខ្ញុំរាល់គ្នា
លោកឲ្យយើងខ្ញុំបំពេញតាមរាជបញ្ជា
ចូរយើងប្រុងប្រៀបប្រាប់មនុស្សគ្រប់កាយ
ឲ្យយល់ពីក្ដីសង្ឃឹមនៃយើងទាំងឡាយ។
(បន្ទរ)
ប្រកាសបណ្ដាំ
ឲ្យបានឮនៅគ្រប់ទិសា!
ចូរប្រកាស
ទីបញ្ចប់ជិតដល់ហើយណា៎
ចូរប្រកាស
ណែនាំជួយមនុស្សរាបសា
ចូរប្រកាស
ទូទាំងលោកា!
-
២. ពេលខ្លះយើងជួបនឹងការលំបាក
ការប្រឆាំងអាចនាំឲ្យចិន្ដាអន់អាក់
ទោះមានគេជំទាស់ឬមិនពេញចិត្ត
យើងខ្ញុំពឹងលើឫទ្ធារបស់ព្រះពិត។
(បន្ទរ)
ប្រកាសបណ្ដាំ
ឲ្យបានឮនៅគ្រប់ទិសា!
ចូរប្រកាស
ទីបញ្ចប់ជិតដល់ហើយណា៎
ចូរប្រកាស
ណែនាំជួយមនុស្សរាបសា
ចូរប្រកាស
ទូទាំងលោកា!
-
៣. យើងនឹងឃើញគ្រាដែលមានផលល្អ
ហើយយើងក៏ត្រូវបង្រៀនមនុស្សស្មោះសរ
ប្រាប់ផ្លូវក្ដីសង្គ្រោះដល់មនុស្សា
ហើយសរសើរតម្កើងនាមព្រះយេហូវ៉ា។
(បន្ទរ)
ប្រកាសបណ្ដាំ
ឲ្យបានឮនៅគ្រប់ទិសា!
ចូរប្រកាស
ទីបញ្ចប់ជិតដល់ហើយណា៎
ចូរប្រកាស
ណែនាំជួយមនុស្សរាបសា
ចូរប្រកាស
ទូទាំងលោកា!
(សូមពិនិត្យបន្ថែម ម៉ាថ. ១០:៧; ២៤:១៤; សកម្ម. ១០:៤២; ១ពេ. ៣:១៥)