លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៧៥

‹ខ្ញុំនៅនេះហើយ! សូមលោកចាត់ខ្ញុំ!›

‹ខ្ញុំនៅនេះហើយ! សូមលោកចាត់ខ្ញុំ!›

(​អេសាយ ៦:៨​)

  1. ១. នាម​ព្រះ​ដ៏​សែន​រុង​រឿង​ត្រចះ

    មនុស្ស​បង្អាប់​យ៉ាង​ឥត​អៀន​ខ្មាស

    ខ្លះ​ថា​លោក​ឥត​ប្រណី​មេត្ដា

    ជន​ខ្លៅ​ថា៖​‹មិន​មាន​ព្រះ​ឡើយ​ណា›

    អ្នក​ណា​នឹង​ទៅ​ជម្រះ​នាម​ព្រះ?

    សរសើរ​លោក​ឲ្យ​គេ​ឮ​យ៉ាង​លះ?

    (​បន្ទរ​ទី​១​)

    ‹ខ្ញុំ​នៅ​នេះ​ហើយ! សូម​លោក​ចាត់​ខ្ញុំ!

    ឲ្យ​សរសើរ​លោក​គ្រប់​ទី​ជិត​ជុំ

    មិន​មាន​ឯក​សិទ្ធិ​ខ្ពង់​ខ្ពស់​ជាង​នេះ​ឡើយ

    ឱ​សូម​លោក​មេត្ដា​ចាត់​ខ្ញុំ!›។

  2. ២. ខ្លះ​ចោទ​ថា​ព្រះ​បង្អង់​រង់​រេ

    ហើយ​ពួក​គេ​មិន​កោត​ខ្លាច​ព្រះ​ទេ

    ខ្លះ​បូជា​រូប​ព្រះ​ឥត​ជីវិត

    ខ្លះ​លើក​មនុស្ស​ខ្ពស់​ជាង​ព្រះ​ពិត

    អ្នក​ណា​នឹង​ប្រាប់​ជន​ទុច្ចរិត?

    អំពី​សង្គ្រាម​របស់​ព្រះ​ពិត?

    (​បន្ទរ​ទី​២​)

    ‹ខ្ញុំ​នៅ​នេះ​ហើយ! សូម​លោក​ចាត់​ខ្ញុំ!

    ឲ្យ​ព្រមាន​គេ​គ្រប់​ទី​ជិត​ជុំ

    មិន​មាន​ឯក​សិទ្ធិ​ខ្ពង់​ខ្ពស់​ជាង​នេះ​ឡើយ

    ឱ​សូម​លោក​មេត្ដា​ចាត់​ខ្ញុំ!›។

  3. ៣. ឥឡូវ​ជន​រាប​សា​ព្រួយ​ចិន្ដា

    ព្រោះ​ឃើញ​ការ​អាក្រក់​ពេញ​លោកា

    ដោយ​ចិត្ត​ស្មោះ​គេ​ខំ​ប្រឹង​ស្វះ​ស្វែង

    ក្ដី​ពិត​ដើម្បី​លែង​ព្រួយ​ចំបែង

    អ្នក​ណា​នឹង​ជួយ​មនុស្ស​រាប​សា?

    អ្នក​ណា​នឹង​ជួយ​សម្រាល​ទុក្ខា?

    (​បន្ទរ​ទី​៣​)

    ‹ខ្ញុំ​នៅ​នេះ​ហើយ! សូម​លោក​ចាត់​ខ្ញុំ!

    ឲ្យ​បង្រៀន​គេ​គ្រប់​ទី​ជិត​ជុំ

    មិន​មាន​ឯក​សិទ្ធិ​ខ្ពង់​ខ្ពស់​ជាង​នេះ​ឡើយ

    ឱ​សូម​លោក​មេត្ដា​ចាត់​ខ្ញុំ!›៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ១០:៤; អេគ. ៩:៤​)