លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៨១

ជីវិតអ្នកត្រួសត្រាយ

ជីវិតអ្នកត្រួសត្រាយ

(​អ្នក​ទូន្មាន ១១:៦​)

  1. ១. ព្រឹក​ព្រលឹម​មុន​ថ្ងៃ​រះ​យើង​រូត​រះ​រៀប​ចំ​ប្រាណ

    រួច​យើង​ចេញ​ដំណើរ​ផ្សាយ

    ទោះ​មិន​ទាន់​ស្វាង​យើង​បាន​អធិដ្ឋាន

    យើង​ញញឹម​ដោយ​សប្បាយ​ជួប​មនុស្ស​នៅ​តាម​ផ្លូវ

    ហើយ​អ្នក​ខ្លះ​ចាប់​អារម្មណ៍

    ឯ​ខ្លះ​ទៀត​ដើរ​ហួស​ទៅ​តែ​យើង​នៅ។

    (បន្ទរ)

    យើង​ពេញ​ចិត្ត​កិច្ច​ការ​នេះ

    ដើម្បី​ព្រះ​យេហូវ៉ា

    អ្វី​ដែល​លោក​សុំ​យើង​ព្រម​ធ្វើ​គ្រប់​ការ

    បើ​ពិបាក​យើង​ស៊ូ​ទ្រាំ

    ទោះ​រាំង​ឬ​ភ្លៀង​យ៉ាង​ណា

    នេះ​បង្ហាញ​ព្រះ​ឲ្យ​ឃើញ​ថា​យើង​ខ្ញុំ​ស្រឡាញ់​លោក។

  2. ២. ពេល​ព្រលប់​មុន​ថ្ងៃ​លិច​យើង​មក​វិញ​ដោយ​អំណរ

    ទោះ​នឿយ​ហត់​អស់​កម្លាំង

    ប៉ុន្តែ​យើង​ក៏​ត្រេក​អរ​អធិដ្ឋាន

    យើង​ស្រឡាញ់​កិច្ច​ការ​នេះ​បម្រើ​លោក​ពី​ចិន្ដា

    អរ​គុណ​ព្រះ​យេហូវ៉ា

    ពរ​ពី​លោក​រាល់​ថ្ងៃ​យើង​ទទួល​បាន។

    (​បន្ទរ​)

    យើង​ពេញ​ចិត្ត​កិច្ច​ការ​នេះ

    ដើម្បី​ព្រះ​យេហូវ៉ា

    អ្វី​ដែល​លោក​សុំ​យើង​ព្រម​ធ្វើ​គ្រប់​ការ

    បើ​ពិបាក​យើង​ស៊ូ​ទ្រាំ

    ទោះ​រាំង​ឬ​ភ្លៀង​យ៉ាង​ណា

    នេះ​បង្ហាញ​ព្រះ​ឲ្យ​ឃើញ​ថា​យើង​ខ្ញុំ​ស្រឡាញ់​លោក៕

(​សូម​ពិនិត្យ​បន្ថែម យ៉ូស. ២៤:១៥; ចសព. ៩២:២; រ៉ូម ១៤:៨​)