លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៨៩

បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ

បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ

(​លូកា ១១:២៨​)

  1. ១. បើ​យើង​ស្ដាប់​គ្រិស្ត​តើ​យើង​នឹង​ធ្វើ​តាម​ឬ​ទេ?

    លោក​បង្រៀន​យើង​ដូច​ពន្លឺ​បំភ្លឺ​ផ្លូវ

    តើ​យើង​សប្បាយ​ដែល​បាន​រៀន​និង​ធ្វើ​តាម​ទេ?

    យើង​នឹង​បាន​ពរ​បើ​យើង​ស្ដាប់​តាម​ឥឡូវ។

    (បន្ទរ)

    ស្ដាប់​បង្គាប់​បាន​ពរ​បវរ

    ស្គាល់​បំណង​ព្រះ​បាន​ច្បាស់​ល្អ

    ជីវិត​អ្នក​នឹង​សប្បាយ​ហើយ​មាន​អំណរ

    ស្ដាប់​បង្គាប់​បាន​ពរ​បវរ។

  2. ២. វិថី​ជីវិត​ដូច​ផ្ទះ​ដែល​ជួយ​ការ​ពារ​យើង

    បើ​យើង​សង់​វា​នៅ​លើ​ថ្ម​មិន​មែន​ខ្សាច់

    ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ​ដែល​ស្រឡាញ់​យើង

    យើង​នឹង​សាង​ជីវិត​លើ​គ្រឹះ​រឹង​មាំ​ផ្ដាច់។

    (បន្ទរ)

    ស្ដាប់​បង្គាប់​បាន​ពរ​បវរ

    ស្គាល់​បំណង​ព្រះ​បាន​ច្បាស់​ល្អ

    ជីវិត​អ្នក​នឹង​សប្បាយ​ហើយ​មាន​អំណរ

    ស្ដាប់​បង្គាប់​បាន​ពរ​បវរ។

  3. ៣. ប្រៀប​ដូច​ដើម​ឈើ​ចាក់​ឫស​ជ្រៅ​នៅ​ក្បែរ​មាត់​ទឹក

    តែង​តែ​បង្កើត​ផល​ល្អ​តាម​កាល​វេលា

    បើ​ស្ដាប់​បង្គាប់​ដូច​ជា​កូន​ដែល​លោក​តែង​នឹក

    ព្រះ​នឹង​ឲ្យ​ពរ​និង​ជីវិត​យើង​គ្រប់​គ្នា៕

    (​បន្ទរ​)

    ស្ដាប់​បង្គាប់​បាន​ពរ​បវរ

    ស្គាល់​បំណង​ព្រះ​បាន​ច្បាស់​ល្អ

    ជីវិត​អ្នក​នឹង​សប្បាយ​ហើយ​មាន​អំណរ

    ស្ដាប់​បង្គាប់​បាន​ពរ​បវរ។