លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៩៥

ពន្លឺសេចក្ដីពិតកាន់តែភ្លឺឡើង

ពន្លឺសេចក្ដីពិតកាន់តែភ្លឺឡើង

(​សុភាសិត ៤:១៨​)

  1. ១. អ្នក​ប្រកាស​ទំនាយ​តែង​ចង់​ដឹង​អំពី​គ្រិស្ត

    លោក​ជា​ក្ដី​សង្ឃឹម​មនុស្ស​ទាំង​ឡាយ

    ព្រះ​បាន​ជួយ​បំភ្លឺ​ឲ្យ​យល់​អំពី​មេស្ស៊ី

    ថា​លោក​នឹង​មក​សង្គ្រោះ​មនុស្ស​ហើយ

    ឥឡូវ​គ្រា​មេស្ស៊ី​ត្រូវ​គ្រប់​គ្រង​មក​ដល់​ហើយ

    សញ្ញា​សម្គាល់​យើង​ឃើញ​ហូរ​ហែ

    យើង​ពិត​ជា​ត្រេក​អរ​ដោយ​បាន​ដឹង​ពី​ការ​នេះ

    ទេវតា​ទាំង​ឡាយ​ក៏​ចង់​ដឹង​ដែរ!

    (បន្ទរ)

    ឥឡូវ​ផ្លូវ​យើង​ដើរ​កាន់​តែ​ភ្លឺ​ឡើង

    យើង​ដើរ​ក្នុង​ពន្លឺ​ភ្លឺ​ត្រចះ

    ចូរ​ស្ដាប់​អ្វី​ព្រះ​កំពុង​បង្រៀន​យើង

    លោក​ដឹក​នាំ​យើង​ឲ្យ​ស្គាល់​ផ្លូវ​ច្បាស់។

  2. ២. លោក​ម្ចាស់​យើង​បាន​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់

    ឲ្យ​ចែក​អាហារ​ដល់​យើង​តាម​ត្រូវ​ការ

    ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង​រាល់​ថ្ងៃ

    ដាស់​តឿន​គំនិត​និង​ជំរុញ​ចិន្ដា

    យើង​ស្គាល់​ផ្លូវ​យ៉ាង​ច្បាស់​បោះ​ជំហាន​ដោយ​ជឿ​ជាក់

    យើង​ដើរ​ក្នុង​ពន្លឺ​ភ្លឺ​ដូច​ថ្ងៃ

    អរ​គុណ​ព្រះ​យេហូវ៉ា​ដែល​ផ្ដល់​សេចក្ដី​ពិត

    យើង​ខ្ញុំ​ចង់​ដើរ​តាម​ព្រះ​យើង​ពេក​ក្រៃ។

    (​បន្ទរ​)

    ឥឡូវ​ផ្លូវ​យើង​ដើរ​កាន់​តែ​ភ្លឺ​ឡើង

    យើង​ដើរ​ក្នុង​ពន្លឺ​ភ្លឺ​ត្រចះ

    ចូរ​ស្ដាប់​អ្វី​ព្រះ​កំពុង​បង្រៀន​យើង

    លោក​ដឹក​នាំ​យើង​ឲ្យ​ស្គាល់​ផ្លូវ​ច្បាស់៕

(​សូម​ពិនិត្យ​បន្ថែម រ៉ូម ៨:២២; ១​កូ. ២:១០; ១​ពេ. ១:១២​)