ចម្រៀងលេខ៩៧
ជីវិតពឹងពាក់លើបណ្ដាំព្រះ
(ម៉ាថាយ ៤:៤)
-
១. ជីវិតពឹងពាក់លើបណ្ដាំព្រះ
ពាក្យនៃព្រះយេហូវ៉ា
យើងមិនរស់ដោយសារតែអាហារ
ដោយបណ្ដាំព្រះដែរណា៎
ឥឡូវយើងបានសុខសាន្តត្រេកអរ
ថ្ងៃមុខយើងនឹងបានពរ។
(បន្ទរ)
យើងមិនរស់ដោយសារតែអាហារ
ជីវិតពឹងលើពាក្យព្រះ
បណ្ដាំព្រះជួយយើងរៀងរាល់ថ្ងៃ
ជីវិតពឹងលើពាក្យព្រះ។
-
២. រឿងពិតចែងក្នុងគម្ពីរនៃព្រះ
ប្រាប់អំពីជនបុរាណ
គេទាំងប្រុសស្រីដើរដោយជំនឿ
ចិន្ដាស្មោះត្រង់ក្លាហាន
ពេលយើងអានយើងក៏កើនជំនឿ
ដោយបានឃើញគេស៊ូទ្រាំ។
(បន្ទរ)
យើងមិនរស់ដោយសារតែអាហារ
ជីវិតពឹងលើពាក្យព្រះ
បណ្ដាំព្រះជួយយើងរៀងរាល់ថ្ងៃ
ជីវិតពឹងលើពាក្យព្រះ។
-
៣. ពេលណាយើងអានបណ្ដាំនៃព្រះ
លោកជួយសម្រាលទុក្ខា
ឲ្យយើងប្រាជ្ញាដោះស្រាយវិបត្តិ
ដែលកើតឡើងក្នុងជីវ៉ា
ចូរយើងចងចាំទុកក្នុងដួងចិត្ត
ពាក្យយើងបានឮបានអាន។
(បន្ទរ)
យើងមិនរស់ដោយសារតែអាហារ
ជីវិតពឹងលើពាក្យព្រះ
បណ្ដាំព្រះជួយយើងរៀងរាល់ថ្ងៃ
ជីវិតពឹងលើពាក្យព្រះ៕
(សូមពិនិត្យបន្ថែម យ៉ូស. ១:៨; រ៉ូម ១៥:៤)