លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៩៩

បងប្អូនដ៏ច្រើនអនេករបស់យើង

បងប្អូនដ៏ច្រើនអនេករបស់យើង

(​ការ​បើក​បង្ហាញ ៧:៩, ១០​)

  1. ១. បង​ប្អូន​ច្រើន​អនេក​របស់​យើង

    រាប់​លាន​នាក់​ពេញ​លោកា

    មាន​ភក្ដី​ភាព​ចំពោះ​ព្រះ

    ជា​សាក្សី​ស្មោះ​ចិន្ដា

    យើង​រួប​រួម​គ្នា​ជា​ក្រុម​ធំ

    មក​ពី​ជាតិ​សាសន៍​នា​នា

    មាន​កាន់​តែ​ច្រើន​លើក​តម្កើង​ព្រះ​យើង

    ឲ្យ​មនុស្ស​ឮ​គ្រប់​គ្នា។

  2. ២. បង​ប្អូន​ច្រើន​អនេក​របស់​យើង

    ទៅ​ផ្សាយ​នៅ​ទី​ជិត​ឆ្ងាយ

    ‹ដំណឹង​ពី​ការ​ល្អ​ប្រសើរ›

    ប្រាប់​ដល់​មនុស្ស​គ្រប់​កាយ

    កាល​ដែល​យើង​ខំ​ផ្សាយ​ប្រកាស

    ទោះ​អស់​កម្លាំង​ចិត្ត​ប្រាណ

    លោក​យេស៊ូ​ជួយ​ផ្ដល់​កម្លាំង​ឡើង​វិញ

    ឲ្យ​យើង​បាន​សុខ​សាន្ត​ត្រាណ។

  3. ៣. បង​ប្អូន​ច្រើន​អនេក​របស់​យើង

    មាន​ព្រះ​នៅ​ក្បែរ​ឥត​ភ័យ

    បម្រើ​ព្រះ​យើង​ទាំង​យប់​ថ្ងៃ

    សុខ​សាន្ត​នៅ​លើ​ផែន​ដី

    យើង​រួប​រួម​គ្នា​ជា​ក្រុម​ធំ

    ទៅ​ផ្សាយ​ដំណឹង​ដ៏​ល្អ

    ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ

    បម្រើ​ព្រះ​ដោយ​ស្មោះ​សរ៕

(​សូម​ពិនិត្យ​បន្ថែម អេ. ៥២:៧; ម៉ាថ. ១១:២៩; បប. ៧:១៥​)