លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១០០

ចូរទទួលអ្នកឯទៀតដោយរាក់ទាក់

ចូរទទួលអ្នកឯទៀតដោយរាក់ទាក់

(​សកម្មភាព ១៧:៧​)

  1. ១. ព្រះ​យេហូវ៉ា​ស្វាគមន៍​ទទួល​មនុស្សា

    លោក​ស្រឡាញ់​ជន​គ្រប់​រូប​ឥត​រើស​មុខ​ឡើយ​ណា៎

    លោក​ឲ្យ​ថ្ងៃ​ហើយ​និង​ភ្លៀង

    ដល់​យើង​រាល់​គ្នា​ឥត​ល្អៀង

    លោក​ផ្ដល់​អាហារ​ឲ្យ​ចិត្ត​យើង​ត្រេក​អរ

    ពេល​ណា​យើង​ជួយ​អស់​អ្នក​ដែល​ទន់​ទាប​ក្រី​ក្រ

    យើង​ធ្វើ​តាម​គំរូ​ព្រះ​ដូច​ជា​កូន​ដ៏​ល្អ

    ព្រះ​នឹង​សង​យើង​ជា​ទ្វេ

    បើ​យើង​ចិត្ត​ល្អ​នឹង​គេ

    ហើយ​មាន​ចិត្ត​សប្បុរស​ដ៏​ស្មោះ​សរ។

  2. ២. យើង​មិន​ដឹង​ថា​នឹង​មាន​ផល​ល្អ​យ៉ាង​ណា​ឡើយ

    ពេល​ដែល​យើង​ជួយ​បង​ប្អូន​ខ្វះ​ខាត​ឲ្យ​បាន​ស្បើយ

    យើង​ស្គាល់​ពួក​គាត់​មិន​ជាក់

    តែ​យើង​មាន​ចិត្ត​រាក់​ទាក់

    ជួយ​ថែ​រក្សា​ពួក​គាត់​តាម​ត្រូវ​ការ

    ដូច​លីឌា​យើង​ក៏​ពោល​ថា៖​‹សូម​មក​ផ្ទះ​ខ្ញុំ›

    ពេល​ដែល​មក​នៅ​ផ្ទះ​យើង​ពួក​គាត់​បាន​សុខ​ដុម

    បិតា​យើង​ដឹង​ទាំង​អស់

    អ្នក​ដែល​រាក់​ទាក់​ដោយ​ស្មោះ

    ហើយ​តាម​គំរូ​លោក​ដោយ​ចិត្ត​មេត្ដា៕