លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១០៤

ឫទ្ធានុភាពបរិសុទ្ធជាអំណោយពីព្រះ

ឫទ្ធានុភាពបរិសុទ្ធជាអំណោយពីព្រះ

(​លូកា ១១:១៣​)

  1. ១. ឱ​ព្រះ​យេហូវ៉ា​បិតា​ដ៏​ឧត្តម

    លោក​ធំ​ជាង​ចិត្ត​យើង​ហើយ​តែង​មេត្តា

    សូម​លោក​ជួយ​លើក​បន្ទុក​ឲ្យ​យើង​បាន​ស្បើយ

    ឲ្យ​ឫទ្ធានុភាព​លោក​សម្រាល​ទុក្ខា។

  2. ២. យើង​មិន​ដល់​កម្រិត​សិរី​រុង​រឿង​លោក

    ញយ​ដង​យើង​ធ្វើ​ខុស​វង្វេង​ទៅ​ឆ្ងាយ

    ឱ​ព្រះ​អើយ​សូម​លោក​ស្ដាប់​ពាក្យ​យើង​អង្វរ

    ឲ្យ​ឫទ្ធានុភាព​លោក​នាំ​យើង​រាល់​ថ្ងៃ។

  3. ៣. ឫទ្ធានុភាព​លោក​ឲ្យ​មាន​កម្លាំង​ចិត្ត

    ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​នឿយ​ណាយ​ហេវ​ហត់

    សូម​លោក​ឲ្យ​កម្លាំង​ដូច​ឥន្ទ្រី​ហើរ​ហោះ

    សូម​លោក​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៥១:១១; យ៉ូន. ១៤:២៦; សកម្ម. ៩:៣១​)