លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១០៦

បណ្ដុះសេចក្ដីស្រឡាញ់

បណ្ដុះសេចក្ដីស្រឡាញ់

(​កូរិនថូស​ទី​១ ១៣:១​-​៨​)

  1. ១. យើង​លំឱន​កាយ​អធិដ្ឋាន​ដល់​ព្រះ

    សូម​ជួយ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​លោក

    ពិសេស​គឺ​ក្ដី​ស្រឡាញ់​ល្អ​ថ្លៃ​ថ្លា

    បង្កើត​ដោយ​ឫទ្ធានុភាព​បិតា

    ទោះ​យើង​មាន​ប្រាជ្ញា​និង​ចេះ​ទាំង​អស់

    បើ​គ្មាន​ក្ដី​ស្រឡាញ់​យើង​គ្មាន​អ្វី​សោះ

    សូម​យើង​មាន​ក្ដី​ស្រឡាញ់​ដែល​ស្មោះ​ពិត

    ដែល​យើង​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ជីវិត។

  2. ២. យើង​បង្ហាញ​ក្ដី​ស្រឡាញ់​ដោយ​សទ្ធា

    ឥត​កេង​ប្រវ័ញ្ច​តែ​ស្រឡាញ់​គ្រប់​គ្នា

    ក្ដី​ស្រឡាញ់​មិន​ចេះ​ប្រកែ​ប្រកាន់

    តែ​អភ័យ​ទោស​ឲ្យ​បង​ប្អូន​គ្រប់​ប្រាណ

    ក្ដី​ស្រឡាញ់​អត់​ធន់​កំហុស​ទាំង​អស់

    បន្ទុក​យ៉ាង​ធ្ងន់​យើង​ទ្រាំ​បាន​យ៉ាង​ស្មោះ

    យើង​អាច​ទ្រាំ​ទុក្ខ​លំបាក​ជា​ដរាប

    ក្ដី​ស្រឡាញ់​អត់​ធន់​មិន​ចេះ​សូន្យ​សាប៕

(​សូម​ពិនិត្យ​បន្ថែម យ៉ូន. ២១:១៧; ១​កូ. ១៣:១៣; កាឡ. ៦:២​)