ចម្រៀងលេខ១០៨
សេចក្ដីស្រឡាញ់ស្មោះត្រង់របស់ព្រះ
(អេសាយ ៥៥:១-៣)
-
១. ព្រះស្រឡាញ់យ៉ាងស្មោះត្រង់!
លោកថែរក្សាយើងពីសួគ៌ា
តាមរយៈបុត្រជាទីស្រឡាញ់
ព្រះបង់ថ្លៃលោះមនុស្សគ្រប់ប្រាណ
ដើម្បីយើងអាចសង្ឃឹមថាបាន
ជីវិតរៀងរហូតក្ដីសុខសាន្ត។
(បន្ទរ)
ឱអស់អ្នកដែលស្រេកទឹកអើយ!
យកទឹកជីវិតឥតគិតថ្លៃ
សូមមកអស់អ្នកដែលស្រេកទឹក
ព្រះស្រឡាញ់យ៉ាងស្មោះត្រង់។
-
២. ព្រះស្រឡាញ់យ៉ាងស្មោះត្រង់!
គ្រប់ស្នាដៃលោកបង្ហាញឲ្យដឹង
ដោយក្ដីស្រឡាញ់ព្រះបានតែងតាំង
យេស៊ូឲ្យគ្រប់គ្រងលើបល្ល័ង្ក
បានសម្រេចដូចព្រះប៉ងប្រាថ្នា
មើល! រាជ្យព្រះចាប់គ្រប់គ្រងហើយណា៎!
(បន្ទរ)
ឱអស់អ្នកដែលស្រេកទឹកអើយ!
យកទឹកជីវិតឥតគិតថ្លៃ
សូមមកអស់អ្នកដែលស្រេកទឹក
ព្រះស្រឡាញ់យ៉ាងស្មោះត្រង់។
-
៣. ព្រះស្រឡាញ់យ៉ាងស្មោះត្រង់!
ចូរឲ្យយើងស្រឡាញ់ដូចលោកផង
ដោយស្មោះយើងជួយមនុស្សរាបសា
ឲ្យតាមបញ្ញត្ដិព្រះគ្រប់ប្រការ
ចូរយើងបម្រើលោកដោយកោតខ្លាច
ផ្សាយដល់ជនទាំងឡាយយ៉ាងអង់អាច។
(បន្ទរ)
ឱអស់អ្នកដែលស្រេកទឹកអើយ!
យកទឹកជីវិតឥតគិតថ្លៃ
សូមមកអស់អ្នកដែលស្រេកទឹក
ព្រះស្រឡាញ់យ៉ាងស្មោះត្រង់៕
(សូមពិនិត្យបន្ថែម ចសព. ៣៣:៥; ៥៧:១០; អេភ. ១:៧)