លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១០៩

ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត

ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត

(​ពេត្រុស​ទី​១ ១:២២​)

  1. ១. ព្រះ​យេហូវ៉ា​រីក​រាយ​កន្លង

    ពេល​យើង​ស្រឡាញ់​គ្នា​ស្មោះ​ពី​ចិត្ត

    ក្ដី​ស្រឡាញ់​លោក​ឧត្តុង្គ​ឧត្តម

    អស្ចារ្យ​រក​ថ្លែង​ពុំ​បាន។

    មិត្តភាព​របស់​យើង​ចម្រើន

    ដោយ​ស្រឡាញ់​ផុស​ចេញ​ពី​ចិន្ដា

    ក្ដី​ស្រឡាញ់​មិន​គិត​ប្រយោជន៍​ខ្លួន

    បង្ហាញ​ថា​យើង​ស្មោះ​ផង។

    ពេល​ឃើញ​មិត្ត​ត្រូវ​ការ​ជំនួយ

    យើង​ខំ​ប្រឹង​ប្រែង​ជួយ​ទ្រ​ទ្រង់​ពី​ចិត្ត

    យើង​អាច​ជា​មិត្ត​កល្យាណ​ស្មោះ

    ជា​អ្នក​ដែល​យល់​ដល់​ទឹក​ចិត្ត។

    លោក​យេស៊ូ​បង្ហាញ​ក្ដី​ស្រឡាញ់

    ជួយ​យើង​ឲ្យ​ឃើញ​ក្ដី​ស្រឡាញ់​ព្រះ

    យើង​ក៏​យក​តម្រាប់​តាម​បិតា

    ដោយ​មាន​ចិត្ត​អាណិត​មេត្តា

    ស្រឡាញ់​គ្នា​ស្មោះ​ពី​ចិន្ដា៕

(​សូម​ពិនិត្យ​បន្ថែម ១​ពេ. ២:១៧; ៣:៨; ៤:៨; ១​យ៉ូន. ៣:១១​)