លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១២០

ចូរមានចិត្តស្លូតបូតដូចគ្រិស្ត

ចូរមានចិត្តស្លូតបូតដូចគ្រិស្ត

(​ម៉ាថាយ ១១:២៨​-​៣០​)

  1. ១. លោក​ម្ចាស់​យេស៊ូ​ជា​បុរស​ឧត្តម​ពេក​ពន់

    តែ​លោក​មិន​ដែល​មាន​ចិត្ត​អំនួត​ឬ​លោភ​លន់

    ទោះ​គ្រិស្ត​មាន​តួ​នាទី​សំខាន់​ក៏​មែន​ពិត

    លោក​នៅ​រាប​ទាប​បម្រើ​ព្រះ​ស្មោះ​មួយ​ជីវិត។

  2. ២. អស់​អ្នក​មាន​ចិត្ត​នឿយ​ណាយ​មាន​ទុក្ខ​និង​ខ្វល់​ខ្វាយ

    គ្រិស្ត​ថា​លោក​នឹង​ជួយ​រែក​បន្ទុក​គេ​ទាំង​ឡាយ

    កាល​ស្វែង​រក​រាជ្យ​ព្រះ​គេ​មាន​កម្លាំង​ចិន្ដា

    ដោយ​ចិត្ត​ស្លូត​បូត​គ្រិស្ត​ពេញ​ចិត្ត​មនុស្ស​រាប​សា។

  3. ៣. គ្រិស្ត​បាន​ថា៖​‹យើង​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា›

    យើង​ចុះ​ចូល​ធ្វើ​តាម​គំរូ​លោក​គ្រប់​វេលា

    ព្រះ​លោក​ពេញ​ចិត្ត​នឹង​មនុស្ស​រាប​សា​ស្លូត​បូត

    លោក​ថា​ពួក​គេ​នឹង​រស់​លើ​ផែន​ដី​រហូត៕

(​សូម​ពិនិត្យ​បន្ថែម សុភ. ៣:៣៤; ម៉ាថ. ៥:៥; ២៣:៨; រ៉ូម ១២:១៦​)