លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១២១

យើងត្រូវចេះទប់ចិត្ត

យើងត្រូវចេះទប់ចិត្ត

(​រ៉ូម ៧:១៤​-​២៥​)

  1. ១. បិតា​យើង​ស្រឡាញ់​លោក​អស់​ពី​ដួង​ចិត្ត

    តែ​ដោយ​មាន​ភាព​ខុស​ឆ្គង​យើង​ត្រូវ​ចេះ​ទប់​ចិត្ត

    បើ​តាម​ក្ដី​ប៉ង​ប្រាថ្នា​យើង​មាន​ទុក្ខ

    រស់​នៅ​តាម​ច្បាប់​ព្រះ​នោះ​យើង​បាន​សុខ។

  2. ២. មេ​កំណាច​សាថាន​ខំ​ល្បួង​យើង​រាល់​ថ្ងៃ

    ភាព​ខុស​ឆ្គង​អាច​នាំ​យើង​ដើរ​ផ្លូវ​ខុស​ផង​ដែរ

    តែ​ក្ដី​ពិត​មាន​អំណាច​ខ្លាំង​លើស​លប់

    ព្រះ​យេហូវ៉ា​ជួយ​យើង​ឈ្នះ​សព្វ​គ្រប់។

  3. ៣. ទង្វើ​វាចា​យើង​ទាក់​ទង​នឹង​នាម​ព្រះ

    ដូច្នេះ​យើង​ត្រូវ​ខំ​ប្រព្រឹត្ត​ឲ្យ​បាន​ល្អ​ល្អះ

    ក្នុង​គ្រប់​ទង្វើ​យើង​ត្រូវ​ចាំ​មិន​ភ្លេច

    យើង​ត្រូវ​មាន​គោល​ដៅ​ទប់​ចិត្ត​ជា​និច្ច៕

(​សូម​ពិនិត្យ​បន្ថែម ១​កូ. ៩:២៥; កាឡ. ៥:២៣; ២​ពេ. ១:៦​)