លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១២៥

‹អស់អ្នកដែលមានចិត្តមេត្តា មានសុភមង្គល!›

‹អស់អ្នកដែលមានចិត្តមេត្តា មានសុភមង្គល!›

(​ម៉ាថាយ ៥:៧​)

  1. ១. ព្រះ​យើង​តែង​តែ​មាន​ក្ដី​មេត្ដា

    គុណ​សម្បត្ដិ​នេះ​មាន​ក្នុង​ចិន្ដា

    លោក​ពេញ​ចិត្ត​ផ្ដល់​ឲ្យ​ដោយ​សទ្ធា

    ផ្គត់​ផ្គង់​យើង​រាល់​ថ្ងៃ​យ៉ាង​ហូរ​ហៀរ

    អ្នក​ដែល​កែ​ខ្លួន​អាច​ជឿ​ជាក់​ថា

    កាល​គេ​អង្វរ​ព្រះ​នឹង​មេត្ដា

    លោក​ជ្រាប​ថា​យើង​ខ្សោយ​ទន់​កាយា

    លោក​តែង​សប្បុរស​ករុណា។

  2. ២. កាល​យើង​កើត​ទុក្ខ​ព្រោះ​យើង​ធ្វើ​ខុស

    ហើយ​សុំ​ព្រះ​មេត្ដា​អភ័យ​ទោស

    យើង​អធិដ្ឋាន​ដូច​លោក​យេស៊ូ

    បង្រៀន​យើង​ពោល​សុំ​ព្រះ​ស្ថាន​សួគ៌៖

    ‹សូម​ព្រះ​អភ័យ​ទោស​ឲ្យ​យើង​ផង

    ដូច​យើង​អភ័យ​ឲ្យ​គេ​រាល់​ដង›

    នោះ​ចិត្ត​អាក់​អន់​នឹង​កន្លង​ទៅ

    ហើយ​ចិត្ត​សុខ​សាន្ត​នឹង​បាន​ជាប់​នៅ។

  3. ៣. ពេល​យើង​ឲ្យ​អំណោយ​ដោយ​មេត្ដា

    គួរ​ធ្វើ​ដោយ​ចេញ​ពី​ចិត្ត​ផង​ណា៎

    បើ​ឲ្យ​អំណោយ​ដោយ​ចិត្ត​ស្មោះ​សរ

    យើង​នឹង​មាន​ចិត្ត​ស្កប់​និង​អំណរ

    នោះ​ព្រះ​ដែល​មើល​ឃើញ​អ្វី​ទាំង​អស់

    នឹង​សង​យើង​វិញ​ឥត​ខ្វះ​ចន្លោះ

    សប្បាយ​ហើយ! អ្នក​មាន​ចិត្ត​មេត្ដា

    ចំពោះ​ព្រះ​មាន​តម្លៃ​ថ្លៃ​ថ្លា៕

(​សូម​ពិនិត្យ​បន្ថែម ម៉ាថ. ៦:២​-​៤, ១២​-​១៤​)