ចម្រៀងលេខ១២៦
ត្រូវដឹងខ្លួន រឹងមាំ ហើយខ្លាំងក្លា
-
១. ត្រូវដឹងខ្លួនរឹងមាំហើយខ្លាំងក្លា
តាំងចិត្តស៊ូទ្រាំឥតបង់លះ
ត្រូវមានចិត្តមោះមុតនិងក្លាហាន
ព្រោះយើងនឹងបានជ័យជម្នះ
បញ្ញត្ដិគ្រិស្តយេស៊ូយើងតាមឥតគេច
ក្រោមបង្គាប់លោកយើងរឹងមាំជានិច្ច។
(បន្ទរ)
យើងត្រូវដឹងខ្លួនរឹងមាំហើយខ្លាំងក្លា!
តស៊ូលុះដល់ទីបញ្ចប់!
-
២. ចូរដឹងខ្លួនហើយចាំយាមជានិច្ច
តែងស្ដាប់បង្គាប់ឥតបង្អង់
ឆាប់ធ្វើតាមការណែនាំនៃគ្រិស្ត
ពីខ្ញុំបម្រើដ៏ស្មោះត្រង់
ចូរស្ដាប់ឱវាទអ្នកចាស់ទុំគ្រប់កាយ
ដែលការពារក្ដីពិតនិងចៀមទាំងឡាយ។
(បន្ទរ)
យើងត្រូវដឹងខ្លួនរឹងមាំហើយខ្លាំងក្លា!
តស៊ូលុះដល់ទីបញ្ចប់!
-
៣. ចូរដឹងខ្លួនមានសាមគ្គីភាព
ការពារដំណឹងល្អថ្លៃថ្លា
ទោះសត្រូវខំតយុទ្ធប្រឆាំង
យើងនឹងផ្សាយដល់អវសាន
រួមបន្លឺសំឡេងពេញពាសលោកា
មើល! ថ្ងៃព្រះយេហូវ៉ាជិតហើយណា៎។
(បន្ទរ)
យើងត្រូវដឹងខ្លួនរឹងមាំហើយខ្លាំងក្លា!
តស៊ូលុះដល់ទីបញ្ចប់!
(សូមពិនិត្យបន្ថែម ម៉ាថ. ២៤:១៣; ហេ. ១៣:៧, ១៧; ១ពេ. ៥:៨)