ចម្រៀងលេខ១២៨
ចូរស៊ូទ្រាំរហូតដល់ទីបញ្ចប់
(ម៉ាថាយ ២៤:១៣)
-
១. បណ្ដាំព្រះមានសេចក្ដីសន្យា
យើងមានហេតុឲ្យស៊ូទ្រាំ
ចំណេះដែលអ្នកបានក្រេបជញ្ជក់
គឺពិតប្រាកដទាំងរឹងមាំ
តាំងខ្លួនឲ្យមាំមួនក្នុងជំនឿ
ចាំជានិច្ចនូវថ្ងៃនៃព្រះ
រក្សាចិត្តស្មោះភក្ដីជានិច្ច
បន្តស៊ូទ្រាំឥតរួញរា។
-
២. ក្ដីស្រឡាញ់ដែលអ្នកមានដំបូង
ត្រូវការពារឲ្យគង់វង្ស
ទុក្ខលំបាកនានាអ្នកនឹងជួប
ចូរស៊ូទ្រាំដោយក្ដីស្មោះត្រង់
ទោះជួបការសាកល្បងបែបណាក្ដី
ចូរកុំសង្ស័យឬភ័យភិត
ព្រះយើងលោកនឹងរៀបចំផ្លូវចេញ
ព្រះយេហូវ៉ាតែងនៅជិត។
-
៣. អ្នកណាស៊ូទ្រាំដល់ទីបញ្ចប់
ព្រះនឹងសង្គ្រោះជីវិត
សៀវភៅជីវិតនឹងមានឈ្មោះគេ
ឆ្លាក់ជាប់ក្នុងបញ្ជីមែនពិត
ដូច្នេះចូរឲ្យការស៊ូទ្រាំបាន
សម្រេចបំណងរបស់វា
ព្រះយេហូវ៉ានឹងពេញចិត្តក្រៃ
អ្នកនឹងមានអំណរហូរហៀរ៕
(សូមពិនិត្យបន្ថែម ហេ. ៦:១៩; យ៉ា. ១:៤; ២ពេ. ៣:១២; បប. ២:៤)