លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៣២

យើងជាសាច់ឈាមតែមួយ

យើងជាសាច់ឈាមតែមួយ

(​ដើម​កំណើត ២:២៣, ២៤​)

  1. ១. ខ្ញុំ​លែង​ឯកា​មាន​គូ​ហើយ​ណា៎

    ជា​សាច់​ឈាម​ខ្ញុំ​ទុក​ជា​ដួង​ជីវ៉ា

    ព្រះ​យេហូវ៉ា​ផ្ដល់​គូ​ជីវិត

    ឲ្យ​និត្យ​នៅ​ជា​ដរាប

    យើង​ជា​តែ​មួយ​នេះ​ជា​វេលា

    យើង​ទាំង​ពីរ​នឹង​បាន​ពរ​ពី​សួគ៌ា

    យើង​បាន​ក្លាយ​ទៅ​ជា​ក្រុម​គ្រួសារ

    ជា​ស្វាមី​ភរិយា

    រាល់​ទិវា​យើង​នឹង​បម្រើ​ព្រះ​យើង

    កាល​លោក​បង្ហាញ​ផ្លូវ

    យើង​ស្រឡាញ់​គ្នា​ត​រៀង​ទៅ

    ក្រោយ​បាន​ស្បថ​ស្បែ​យើង​រក្សា​ថែ

    សូម​យើង​ជួប​តែ​ក្ដី​សុខ​រៀង​រាល់​ថ្ងៃ

    ចូរ​យើង​សរសើរ​ព្រះ​យេហូវ៉ា

    ហើយ​ស្រឡាញ់​គ្នា​លុះ​អស់​សង្ខារ៕

(​សូម​ពិនិត្យ​បន្ថែម ដក. ២៩:១៨; អទ. ៤:៩, ១០; ១​កូ. ១៣:៨​)