លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៣៥

ពាក្យអង្វររបស់ព្រះយេហូវ៉ា៖«កូនអើយ ចូរមានប្រាជ្ញា»

ពាក្យអង្វររបស់ព្រះយេហូវ៉ា៖«កូនអើយ ចូរមានប្រាជ្ញា»

(​សុភាសិត ២៧:១១​)

  1. ១. យុវជន​អើយ

    ចូរ​ស្រឡាញ់​ខ្ញុំ​អស់​ពី​ចិន្ដា

    បង្ហាញ​សត្រូវ​ដែល​នៅ​តែ

    ដៀល​ខ្ញុំ​ឲ្យ​ឃើញ​ថា

    អ្នក​បម្រើ​ខ្ញុំ​ស្មោះ​ភក្ដី

    ទោះ​នៅ​ក្មេង​កាយា

    លោកា​ឃើញ​ថា​អ្នក​រស់

    ដើម្បី​ខ្ញុំ​ជា​បិតា។

    (​បន្ទរ​)

    កូន​ប្រុស​សម្លាញ់​និង​កូន​ស្រី​បវរ

    បង្ហាញ​ប្រាជ្ញា​ឲ្យ​ខ្ញុំ​ត្រេក​អរ

    ថា​អ្នក​បម្រើ​ខ្ញុំ​ស្ម័គ្រ​ពី​ចិន្ដា

    ហើយ​សរសើរ​ខ្ញុំ​ដោយ​ចិត្ត​ស្មោះ​សរ។

  2. ២. ចូរ​រីក​រាយ​គោរព​ខ្ញុំ

    អស់​ពី​កម្លាំង​ចិត្ត​ប្រាណ

    បើ​ជំពប់​ដួល​យ៉ាង​ណា

    ខ្ញុំ​នឹង​លើក​អ្នក​ឡើង​បាន

    ទោះ​មាន​នរណា

    នាំ​ឲ្យ​ខក​ចិត្ត​ឬ​ក្បត់​ចិន្ដា

    កុំ​ព្រួយ​ឡើយ​ខ្ញុំ​ស្រឡាញ់​អ្នក

    ហើយ​ការ​ពារ​រក្សា។

    (​បន្ទរ​)

    កូន​ប្រុស​សម្លាញ់​និង​កូន​ស្រី​បវរ

    បង្ហាញ​ប្រាជ្ញា​ឲ្យ​ខ្ញុំ​ត្រេក​អរ

    ថា​អ្នក​បម្រើ​ខ្ញុំ​ស្ម័គ្រ​ពី​ចិន្ដា

    ហើយ​សរសើរ​ខ្ញុំ​ដោយ​ចិត្ត​ស្មោះ​សរ៕

(​សូម​ពិនិត្យ​បន្ថែម បច. ៦:៥; អទ. ១១:៩; អេ. ៤១:១៣​)