លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៣៦

«ពរជាបរិបូរ»ពីព្រះយេហូវ៉ា

«ពរជាបរិបូរ»ពីព្រះយេហូវ៉ា

(​រូថ ២:១២​)

  1. ១. ព្រះ​យេហូវ៉ា​ស្មោះ​ត្រង់​ហើយ​លោក​យល់​អារម្មណ៍

    អ្នក​ដែល​បម្រើ​អស់​ពី​ចិន្ដា

    លោក​ដឹង​ថា​ពេល​ខ្លះ​ការ​បង្ហាញ​ភក្ដី​ភាព

    នាំ​ឲ្យ​ត្រូវ​លះ​បង់​ក្នុង​ជីវ៉ា

    បើ​អ្នក​បាន​ចេញ​ចាក​ផ្ទះ​ញាតិ​មិត្ត​ឬ​គ្រួសារ

    សូម​ដឹង​ថា​ព្រះ​យើង​ជ្រាប​គ្រប់​សព្វ

    លោក​ឲ្យ​យើង​បង​ប្អូន​សម្លាញ់​នៅ​គ្រា​ឥឡូវ

    រួច​មក​ជីវិត​គ្មាន​ទី​បញ្ចប់។

    (​បន្ទរ​)

    សូម​ឲ្យ​ព្រះ​តប​ស្នង​គ្រប់​ការ​ដែល​អ្នក​ធ្វើ

    ហើយ​ឲ្យ​ពរ​បរិបូរ​ដល់​អ្នក​ផង​ណា៎

    សូម​អ្នក​ជ្រក​ក្រោម​ស្លាប​ព្រះ​យេហូវ៉ា

    ព្រះ​យេហូវ៉ា​ស្មោះ​ត្រង់​តែង​ធ្វើ​តាម​សន្យា។

  2. ២. ជួន​កាល​ទុក្ខ​កង្វល់​អាច​រួត​រឹត​ចិត្ត​គំនិត

    ញាំ​ញី​ធ្វើ​ឲ្យ​យើង​ព្រួយ​ចិន្ដា

    ពេល​ខ្លះ​យើង​គិត​ថា​ការ​ខ្វល់​ពី​ជីវភាព

    យើង​ស្ទើរ​តែ​មិន​អាច​ស៊ូ​ទ្រាំ​បាន

    ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​ជ្រាប​អ្វី​យើង​ត្រូវ​ការ

    លោក​ស្ដាប់​យើង​ពេល​យើង​អធិដ្ឋាន

    ឫទ្ធានុភាព​លោក​ហើយ​បណ្ដាំ​និង​មិត្ត​ភក្ដិ

    នឹង​រក្សា​យើង​ឲ្យ​ធូរ​ស្រាក​ស្រាន្ត។

    (​បន្ទរ​)

    សូម​ឲ្យ​ព្រះ​តប​ស្នង​គ្រប់​ការ​ដែល​អ្នក​ធ្វើ

    ហើយ​ឲ្យ​ពរ​បរិបូរ​ដល់​អ្នក​ផង​ណា៎

    សូម​អ្នក​ជ្រក​ក្រោម​ស្លាប​ព្រះ​យេហូវ៉ា

    ព្រះ​យេហូវ៉ា​ស្មោះ​ត្រង់​តែង​ធ្វើ​តាម​សន្យា៕

(​សូម​ពិនិត្យ​បន្ថែម អសក. ១១:៣៨​-​៤០; អេ. ៤១:១០​)