ចម្រៀងលេខ១៣៨
សក់ស្កូវជាមកុដ
(សុភាសិត ១៦:៣១)
-
១. យើងមានបងប្អូនដែលវ័យចាស់
យុវភាពផុតទៅ
ពួកគាត់ស៊ូទ្រាំជាមួយយើង
រហូតដល់ឥឡូវ
ពួកគាត់ខ្លះបានបាត់បង់គូ
ខ្លះទៀតខ្សោយកាយា
ព្រះសូមចាំជំនឿពួកគាត់
ហើយផ្ដល់ឲ្យជីវ៉ា។
(បន្ទរ)
បិតាក៏ចាំដែរថា
ពួកគាត់ខំយ៉ាងណា
សូមជួយពួកគាត់យល់ថា
ពួកគាត់‹ធ្វើល្អណាស់!›។
-
២. ឯសក់ស្កូវជាកិត្តិយស
ក្នុងផ្លូវសុចរិត
អស់អ្នកស្មោះត្រង់មានកេរ្ដិ៍ឈ្មោះ
ចំពោះព្រះដ៏ពិត
សូមឲ្យយើងចងចាំជានិច្ច
ថាកាលគាត់នៅក្មេង
ពួកគាត់បានខំអស់ពីចិត្ត
បម្រើព្រះមិនលែង។
(បន្ទរ)
បិតាក៏ចាំដែរថា
ពួកគាត់ខំយ៉ាងណា
សូមជួយពួកគាត់យល់ថា
ពួកគាត់‹ធ្វើល្អណាស់!›៕
(សូមពិនិត្យបន្ថែម ចសព. ៧១:៩, ១៨; សុភ. ២០:២៩; ម៉ាថ. ២៥:២១, ២៣; លូក. ២២:២៨; ១ធី. ៥:១)