លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៤៤

ចូរផ្ដោតអារម្មណ៍លើរង្វាន់!

ចូរផ្ដោតអារម្មណ៍លើរង្វាន់!

(​កូរិនថូស​ទី​២ ៤:១៨​)

  1. ១. ពេល​ភ្នែក​អ្នក​ងងឹត​ប្រែ​ទៅ​ជា​ភ្លឺ

    ត្រចៀក​មនុស្ស​ថ្លង់​នឹង​បាន​ស្ដាប់​ឮ

    ពេល​សំឡេង​កូន​ក្មេង​ច្រៀង​អរ​ចិន្ដា

    អំណរ​សុខ​សាន្ត​មាន​ពេញ​លោកា

    ពេល​ដែល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

    ផែន​ដី​គ្មាន​ភាព​ខុស​ឆ្គង​ទុក្ខ​ទោម្នេញ។

    (​បន្ទរ​)

    អ្នក​នឹង​ឃើញ​ព្រះ​ឲ្យ​ពរ​នេះ​ពិត​មែន

    បើ​អ្នក​ផ្ដោត​អារម្មណ៍​លើ​រង្វាន់។

  2. ២. ពេល​ហ្វូង​ចៀម​ចចក​រួម​ស៊ី​ចំណី

    ពេល​ខ្លា​ឃ្មុំ​កូន​គោ​ប្រឡែង​ឥត​ភ័យ

    ហើយ​កុមារ​តូច​មួយ​នាំ​សត្វ​រត់​លេង

    ពួក​សត្វ​ស្ដាប់​តាម​សំឡេង​កូន​ក្មេង

    ពេល​ដែល​រឿង​ទឹក​ភ្នែក​បាន​ហួស​កន្លង

    លែង​មាន​ការ​ឈឺ​ចាប់​ភ័យ​ព្រួយ​សៅ​ហ្មង។

    (​បន្ទរ​)

    អ្នក​នឹង​ឃើញ​ព្រះ​ឲ្យ​ពរ​នេះ​ពិត​មែន

    បើ​អ្នក​ផ្ដោត​អារម្មណ៍​លើ​រង្វាន់៕

(​សូម​ពិនិត្យ​បន្ថែម អេ. ១១:៦​-​៩; ៣៥:៥​-​៧; យ៉ូន. ១១:២៤​)