លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៤៨

ព្រះយេហូវ៉ាជាអ្នកសង្គ្រោះ

ព្រះយេហូវ៉ាជាអ្នកសង្គ្រោះ

(​សាំយូអែលទី២ ២២:១​-​៨​)

  1. ១. ព្រះ​យេហូវ៉ា​មាន​តែ​លោក​ជា​ព្រះ​មាន​ជីវ៉ា

    ស្នា​ដៃ​សុទ្ធ​សឹង​អស្ចារ្យ

    ពេញ​ពាស​ទូ​ទាំង​លោកា

    គ្មាន​ព្រះ​ណា​ដែល​ស្មើ​នឹង​លោក​នៅ​មេឃ​ឬ​ដី

    គ្មាន​ណា​ទេ

    ខ្មាំង​នៃ​យើង​នឹង​វិនាស។

    (​បន្ទរ​)

    យេហូវ៉ា​លោក​តែង​សង្គ្រោះ​អស់​អ្នក​ស្មោះ​ត្រង់

    ពួក​គេ​នឹង​ឃើញ​ថា​លោក​ខ្លាំង​ក្លា​ដូច​ជា​ថ្ម​ដា

    ដោយ​ចិត្ត​ក្លា​ហាន​និង​ជំនឿ​លើ​ព្រះ

    យើង​ខ្ញុំ​ផ្សាយ​ពី

    ព្រះ​យេហូវ៉ា​អ្នក​សង្គ្រោះ​យើង​ឲ្យ

    ឮ​គ្រប់​ទិស​ទី។

  2. ២. ពេល​ខ្សែ​សេចក្ដី​ស្លាប់​រួត​រឹត​ខ្ញុំ​នឹង​ហៅ​បិតា

    ​«​សូម​លោក​ឲ្យ​កម្លាំង​ចិត្ត

    សូម​ជួយ​ឲ្យ​បាន​ហាន​ក្លា​»​

    ពី​ស្ថាន​សួគ៌​លោក​ឮ​ពាក្យ​ខ្ញុំ​អង្វរ​ថា៖ «​សូម

    ការ​ពារ​ខ្ញុំ​»​

    ​«​សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង​»។

    (​បន្ទរ​)

    យេហូវ៉ា​លោក​តែង​សង្គ្រោះ​អស់​អ្នក​ស្មោះ​ត្រង់

    ពួក​គេ​នឹង​ឃើញ​ថា​លោក​ខ្លាំង​ក្លា​ដូច​ជា​ថ្ម​ដា

    ដោយ​ចិត្ត​ក្លា​ហាន​និង​ជំនឿ​លើ​ព្រះ

    យើង​ខ្ញុំ​ផ្សាយ​ពី

    ព្រះ​យេហូវ៉ា​អ្នក​សង្គ្រោះ​យើង​ឲ្យ

    ឮ​គ្រប់​ទិស​ទី។

  3. ៣. លោក​នឹង​បន្លឺ​សំឡេង​ដូច

    ផ្គរ​ឮ​ពី​សួគ៌ា

    រាស្ត្រ​លោក​នឹង​អរ​សប្បាយ

    សត្រូវ​ភ័យ​ញ័រ​គ្រប់​គ្នា

    លោក​នឹង​ក្លាយ​ទៅ​ជា​អ្វី​ណា​ដែល​លោក​ត្រូវ​ការ

    ឲ្យ​ឃើញ​ថា

    លោក​ជា​ព្រះ​ចេះ​សង្គ្រោះ។

    (​បន្ទរ​)

    យេហូវ៉ា​លោក​តែង​សង្គ្រោះ​អស់​អ្នក​ស្មោះ​ត្រង់

    ពួក​គេ​នឹង​ឃើញ​ថា​លោក​ខ្លាំង​ក្លា​ដូច​ជា​ថ្ម​ដា

    ដោយ​ចិត្ត​ក្លា​ហាន​និង​ជំនឿ​លើ​ព្រះ

    យើង​ខ្ញុំ​ផ្សាយ​ពី

    ព្រះ​យេហូវ៉ា​អ្នក​សង្គ្រោះ​យើង​ឲ្យ

    ឮ​គ្រប់​ទិស​ទី៕

(​សូមពិនិត្យបន្ថែម ចសព. ១៨:១, ២; ១៤៤:១, ២​)