ជំពូកទី២១
«គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាស្ថិតនៅទីនោះ»
គោលចំណុច: អត្ថន័យនៃក្រុងនិងដីវិភាគទាន
១, ២. (ក) តើចំណែកដីពិសេសអ្វីដែលបានត្រូវញែកទុកជាបរិសុទ្ធ? (សូមមើលរូបភាពនៅក្របខាងក្រោយនៃសៀវភៅនេះ) (ខ) តើការបើកបង្ហាញនេះផ្ដល់ទំនុកចិត្តអ្វីដល់ជននិរទេស?
ក្នុងការបើកបង្ហាញចុងក្រោយដែលអេសេគាលបានឃើញ គាត់បានឃើញដីមួយចំណែកដែលបានត្រូវញែកទុកសម្រាប់គោលបំណងពិសេស។ ដីមួយចំណែកនេះមិនមែនទុកឲ្យកុលសម្ព័ន្ធណាមួយនៃប្រជាជាតិអ៊ីស្រាអែលជាមត៌កទេ តែទុកជាវិភាគទានដល់ព្រះយេហូវ៉ាវិញ។ អេសេគាលក៏ឃើញក្រុងដ៏អស្ចារ្យមួយ ដែលមានឈ្មោះដ៏គួរឲ្យចាប់អារម្មណ៍។ ផ្នែកនេះនៃការបើកបង្ហាញផ្ដល់ទំនុកចិត្តខ្លាំងបំផុតដល់ជននិរទេស គឺថាព្រះយេហូវ៉ានឹងនៅជាមួយនឹងពួកគេពេលដែលពួកគេត្រឡប់ទៅស្រុកកំណើតជាទីស្រឡាញ់របស់ខ្លួនវិញ។
២ អេសេគាលបានពណ៌នាយ៉ាងល្អិតល្អន់អំពីដីវិភាគទាននោះ។ សូមឲ្យយើងពិចារណាកំណត់ហេតុនេះ ដែលមានមេរៀនជាច្រើនសម្រាប់យើងជាអ្នកគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ា។
‹វិភាគទានបរិសុទ្ធនិងក្រុង›
៣. តើមានផ្ទៃដីប្រាំកន្លែងអ្វីខ្លះក្នុងទឹកដីដែលព្រះយេហូវ៉ាបានញែកទុក? ហើយតើផ្ទៃដីទាំងនោះទុកសម្រាប់គោលបំណងអ្វីខ្លះ? (សូមមើលប្រអប់‹អ្នករាល់គ្នាត្រូវញែកដីទុកជាវិភាគទានដល់ព្រះ›)
៣ ផ្ទៃដីដែលជាចំណែកពិសេសមានប្រវែង២៥.០០០ហត្ថ(១៣គីឡូម៉ែត្រ)ពីទិសខាងជើងដល់ទិសខាងត្បូង ហើយក៏មានប្រវែង២៥.០០០ហត្ថដែរ ពីទិសខាងកើតដល់ទិសខាងលិច។ ផ្ទៃដីដែលមានរាងការ៉េនេះបានត្រូវហៅថា«វិភាគទានទាំងមូល» ហើយបានអេគ. ៤៨:១៥, ២០
ត្រូវបែងចែកជាបីផ្នែក។ ផ្ទៃដីផ្នែកខាងលើទុកសម្រាប់ពួកលេវី ហើយផ្ទៃដីផ្នែកកណ្ដាលទុកសម្រាប់ពួកសង្ឃនិងវិហារព្រះ។ ផ្ទៃដីទាំងពីរផ្នែកនេះបានត្រូវហៅថា«វិភាគទានបរិសុទ្ធ»។ រីឯផ្ទៃដីផ្នែកខាងក្រោមដែលតូចជាងឬ«ដីនៅសល់»ទុក«សម្រាប់ប្រើជាដីក្រុង»។—៤. តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុអំពីវិភាគទានជូនព្រះយេហូវ៉ា?
៤ តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុអំពីវិភាគទានជូនព្រះយេហូវ៉ា? ដំបូង ព្រះយេហូវ៉ាញែកដីទុកសម្រាប់វិភាគទានពិសេស ហើយបន្ទាប់មកបែងចែកដីធ្លីសម្រាប់កុលសម្ព័ន្ធនីមួយៗ។ ហេតុនេះ ព្រះយេហូវ៉ាបញ្ជាក់ថារាស្ត្ររបស់លោកត្រូវផ្ដោតសំខាន់ទៅលើមណ្ឌលនៃការគោរពប្រណិប័តន៍លោក។ (អេគ. ៤៥:១) ការបែងចែកទឹកដីដូច្នេះ ច្បាស់ជាផ្ដល់មេរៀនជាច្រើនដល់ជននិរទេស។ ពួកគេត្រូវចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ ស្រដៀងគ្នាដែរសព្វថ្ងៃនេះ យើងចាត់ទុកសកម្មភាពដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះជាអ្វីសំខាន់បំផុត។ សកម្មភាពទាំងនោះមានដូចជា ការសិក្សាបណ្ដាំរបស់ព្រះ ការចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក និងការចូលរួមកិច្ចបម្រើផ្សាយជាដើម។ ពេលយើងធ្វើតាមគំរូរបស់ព្រះយេហូវ៉ាអំពីការកំណត់ថាអ្វីជាអាទិភាព នោះយើងតែងតែចាត់ទុកការគោរពប្រណិប័តន៍លោកជាអ្វីដែលសំខាន់បំផុតក្នុងជីវិតប្រចាំថ្ងៃ។
«ក្រុងនោះនឹងស្ថិតនៅកណ្ដាលផ្ទៃដីនោះ»
៥, ៦. (ក) តើក្រុងនោះជាកម្មសិទ្ធិរបស់អ្នកណា? (ខ) តើក្រុងនោះមិនសំដៅទៅលើអ្វី? ហើយហេតុអ្វី?
៥ សូមអាន អេសេគាល ៤៨:១៥។ តើ«ក្រុងនោះ»និងដីធ្លីជុំវិញមានលក្ខណៈសំខាន់អ្វី? (អេគ. ៤៨:១៦-១៨) ក្នុងការបើកបង្ហាញ ព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ «ដីធ្លីក្រុង . . . នឹងទៅជាកម្មសិទ្ធិរបស់ពូជពង្សអ៊ីស្រាអែលទាំងអស់»។ (អេគ. ៤៥:៦, ៧) ហេតុនេះ ក្រុងនិងដីធ្លីនៅជុំវិញមិនមែនជាផ្នែកនៃ«វិភាគទានបរិសុទ្ធ»ដែលបានត្រូវ«ញែកទុកជូនព្រះយេហូវ៉ា»ទេ។ (អេគ. ៤៨:៩) ដោយគិតអំពីចំណុចនេះ សូមឲ្យយើងពិនិត្យមើលអំពីការរៀបចំនៃក្រុងនោះ ដែលអាចបង្រៀនយើងនៅសព្វថ្ងៃ។
៦ ដើម្បីដឹងថាយើងអាចទាញមេរៀនអ្វីខ្លះពីក្រុងនោះ ដំបូងយើងត្រូវដឹងថាក្រុងនោះមិនសំដៅទៅលើអ្វី។ ក្រុងនោះមិនអាចសំដៅទៅលើក្រុងយេរូសាឡិមនិងវិហារដែលបានត្រូវសង់ឡើងវិញទេ។ ហេតុអ្វី? ព្រោះក្រុងដែលអេសេគាលឃើញក្នុងគំនិត គ្មានវិហារក្នុងក្រុងនោះឡើយ។ បន្ថែមទៅទៀត ក្រុងនោះក៏មិនសំដៅទៅលើក្រុងណាផ្សេងទៀតនៅក្នុងស្រុកអ៊ីស្រាអែលដែលបានត្រូវរៀបចំឡើងវិញដែរ។ ហេតុអ្វី? ព្រោះគ្មានក្រុងណាដែលមានរចនាប្លង់ដូចដែលបានរៀបរាប់ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញ បានត្រូវសង់ឡើងវិញដោយជននិរទេសឬកូនចៅរបស់ពួកគេទេ។ ម្យ៉ាងទៀត ក្រុងនោះមិនអាចសំដៅទៅលើក្រុងនៅស្ថានសួគ៌ឡើយ។ ហេតុអ្វី? ព្រោះក្រុងនោះបានត្រូវសង់ឡើងលើដី«មិនបរិសុទ្ធ» ខុសពីសំណង់វិហារដែលបានត្រូវសង់ឡើងនៅលើដីដែលបានត្រូវញែកទុកជាពិសិដ្ឋសម្រាប់ការគោរពប្រណិប័តន៍ពិត។—អេគ. ៤២:២០
៧. តើក្រុងដែលអេសេគាលបានឃើញជាអ្វី? ហើយតាមមើលទៅ តើក្រុងនោះតំណាងអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៧ តើក្រុងដែលអេសេគាលឃើញជាអ្វី? សូមចាំថាគាត់បានឃើញក្រុងនោះនៅក្នុងការបើកបង្ហាញដូចគ្នាដែលគាត់បានឃើញអំពីស្រុក។ (អេគ. ៤០:២; ៤៥:១, ៦) បណ្ដាំរបស់ ព្រះបញ្ជាក់ថាស្រុកនោះសំដៅទៅលើស្រុកក្នុងន័យធៀប។ ដូច្នេះ ក្រុងនោះច្បាស់ជាសំដៅទៅលើក្រុងក្នុងន័យធៀបដែរ។ ជាទូទៅ តើពាក្យ«ក្រុង»សំដៅទៅលើអ្វី? ពាក្យក្រុងសំដៅទៅលើមនុស្សរស់នៅជាក្រុមដែលមានការរៀបចំល្អនិងមានរបៀបរៀបរយ។ ហេតុនេះ ក្រុងដែលមានសណ្ដាប់ធ្នាប់និងមានផ្ទៃដីរាងការ៉េដែលអេសេគាលបានឃើញ តាមមើលទៅតំណាងឲ្យអង្គការមួយដែលមានសណ្ដាប់ធ្នាប់និងមានរបៀបរៀបរយ។
៨. តើអង្គការនេះធ្វើអ្វីខ្លះ? ហើយហេតុអ្វី?
៨ តើអង្គការនេះធ្វើអ្វីខ្លះ? ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត បង្ហាញថាក្រុងនេះចាត់ចែងកិច្ចការក្នុងស្រុកក្នុងន័យធៀប។ ម្ល៉ោះហើយ សព្វថ្ងៃអង្គការនេះចាត់ចែងគ្រប់កិច្ចការរបស់រាស្ត្រព្រះ។ តើការដែលក្រុងសង់ឡើងនៅលើទឹកដីមិនបរិសុទ្ធបញ្ជាក់អំពីអ្វី? នេះរំលឹកយើងថាក្រុងនោះមិនសំដៅទៅលើអង្គការផ្នែកនៅស្ថានសួគ៌ទេ តែសំដៅទៅលើអង្គការផ្នែកនៅផែនដីវិញ។ អង្គការផ្នែកនៅផែនដីនេះចាត់ចែងកិច្ចការសម្រាប់ជាប្រយោជន៍ដល់អស់អ្នកដែលរស់នៅក្នុងសួនឧទ្យានក្នុងន័យធៀប។
៩. (ក) សព្វថ្ងៃនេះ តើអ្នកណារួមចំណែកក្នុងការចាត់ចែងអង្គការផ្នែកនៅផែនដី? (ខ) តើលោកយេស៊ូនឹងធ្វើអ្វីក្នុងអំឡុងគ្រាគ្រប់គ្រង១.០០០ឆ្នាំ?
៩ តើអ្នកណារួមចំណែកក្នុងការចាត់ចែងអង្គការផ្នែកនៅផែនដី? ក្នុងការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិត បុគ្គលដែលនាំមុខក្នុងការគ្រប់គ្រងក្រុងបានត្រូវហៅថា«មេដឹកនាំ»។ (អេគ. ៤៥:៧) គាត់ជាអ្នកត្រួតពិនិត្យលើបណ្ដាជន តែគាត់មិនមែនជាសង្ឃឬពួកលេវីទេ។ មេដឹកនាំនេះធ្វើឲ្យយើងគិតទៅដល់អ្នកត្រួតពិនិត្យក្នុងក្រុមជំនុំសព្វថ្ងៃដែលមិនមែនជាពួកអ្នកដែលព្រះបានរើសតាំង។ ពួកគាត់ជាគង្វាលដែលមានទស្សនៈដូចព្រះនិងយកចិត្តទុកដាក់ចំពោះចៀមរបស់លោក។ ពួកគាត់មកពីចំណោម«ចៀមឯទៀត» ហើយពួកគាត់បម្រើរដ្ឋាភិបាលរបស់គ្រិស្តដែលនៅស្ថានសួគ៌ដោយចិត្តរាបទាប។ (យ៉ូន. ១០:១៦) ក្នុងអំឡុងគ្រា១.០០០ឆ្នាំនៅថ្ងៃខាងមុខ លោកយេស៊ូនឹងជ្រើសរើស ហើយតែងតាំងពួកអ្នកចាស់ទុំឬ«អ្នកនាំមុខ»ដែលមានគុណសម្បត្តិគ្រប់គ្រាន់«នៅទូទាំងផែនដី»។ (ចសព. ៤៥:១៦) ក្រោមការដឹកនាំនៃរាជាណាចក្រស្ថានសួគ៌ ពួកគាត់នឹងមើលថែរក្សារាស្ត្ររបស់ព្រះក្នុងអំឡុងគ្រា១.០០០ឆ្នាំ។
«ព្រះយេហូវ៉ាស្ថិតនៅទីនោះ»
១០. តើក្រុងនោះមានឈ្មោះអ្វី? ហើយតើនេះផ្ដល់ការធានាអ្វី?
១០ សូមអាន អេសេគាល ៤៨:៣៥។ ក្រុងនោះមានឈ្មោះថា«ព្រះយេហូវ៉ាស្ថិតនៅទីនោះ»។ ឈ្មោះនេះផ្ដល់ការធានាថា ព្រះយេហូវ៉ាមានវត្តមាននៅក្រុងនោះ។ ដោយបង្ហាញអេសេគាលនូវក្រុងដែលមានទីតាំងនៅចំកណ្ដាល ក្នុងន័យម្យ៉ាងព្រះយេហូវ៉ាប្រាប់ជននិរទេសថា៖ ‹ខ្ញុំនឹងនៅជាមួយអ្នករាល់គ្នាម្ដងទៀត!›។ នេះជាការធានាដ៏គួរឲ្យលើកទឹកចិត្តមែន!
១១. តើយើងអាចទាញមេរៀនអ្វីខ្លះពីការបើកបង្ហាញដែលអេសេគាលបានឃើញ អំពីក្រុងនិងឈ្មោះនៃក្រុងនោះ?
១១ តើយើងអាចទាញមេរៀនអ្វីខ្លះពីផ្នែកនេះនៃទំនាយអេសេគាល? ឈ្មោះនៃក្រុងនេះផ្ដល់ការធានាដល់អ្នកបម្រើព្រះយេហូវ៉ានៅសព្វថ្ងៃនេះថា លោកនៅជាមួយពួកអ្នកបម្រើស្មោះត្រង់របស់លោកនៅផែនដីនៅឥឡូវនេះនិងជារៀងរហូត។ បន្ថែមទៅទៀត ឈ្មោះដ៏មានន័យខ្លឹមសារនេះក៏បញ្ជាក់សេចក្ដីពិតដ៏សំខាន់មួយថាក្រុងនេះបានត្រូវស្ថាបនាឡើង មិនមែនដើម្បីឲ្យមនុស្សណាម្នាក់កាន់អំណាចទេ តែដើម្បីធ្វើតាមការរៀបចំរបស់ព្រះយេហូវ៉ាដែលសមហេតុសមផលនិងប្រកបដោយសេចក្ដីស្រឡាញ់។ ជាឧទាហរណ៍ ព្រះសុភ. ១៩:១៧; អេគ. ៤៦:១៨; ៤៨:២៩
យេហូវ៉ាមិនបានផ្ដល់សិទ្ធិអំណាចដល់ពួកអ្នកចាត់ចែងអង្គការនេះឲ្យបែងចែកដីធ្លីតាមតែពួកគេយល់ថាត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកចាត់ចែងទាំងនោះប្រគល់ដីធ្លីឬឯកសិទ្ធិដែលលោកផ្ទាល់ប្រគល់ឲ្យដល់ពួកអ្នកបម្រើលោក រួមទាំងមនុស្ស«ទន់ទាប»ផងដែរ។—១២. (ក) តើអ្វីជាលក្ខណៈពិសេសនៃក្រុងនេះ ហើយតើនេះបញ្ជាក់អំពីអ្វី? (ខ) តើផ្នែកនេះនៃការបើកបង្ហាញផ្ដល់ការរំលឹកដ៏សំខាន់អ្វីដល់អ្នកត្រួតពិនិត្យជាគ្រិស្តសាសនិក?
១២ តើក្រុងដែលមានឈ្មោះថា«ព្រះយេហូវ៉ាស្ថិតនៅទីនោះ»មានលក្ខណៈពិសេសមួយទៀតអ្វី? បណ្ដាក្រុងនៅសម័យបុរាណមានកំពែងការពារ ហើយមិនសូវមានខ្លោងទ្វារច្រើនទេ តែក្រុងនេះមានខ្លោងទ្វារដល់ទៅ១២! (អេគ. ៤៨:៣០-៣៤) នៅទិសនីមួយៗនៃក្រុងនោះមានខ្លោងទ្វារបី។ ខ្លោងទ្វារទាំងនោះបញ្ជាក់ថាពួកអ្នកចាត់ចែងក្រុង គឺជាមនុស្សដែលស្រួលទាក់ទង ហើយប្រុងប្រៀបជានិច្ចដើម្បីជួយអ្នកបម្រើទាំងអស់របស់ព្រះ។ បន្ថែមទៅទៀត ខ្លោងទ្វារ១២បង្ហាញថាក្រុងនេះបានត្រូវបើកស្វាគមន៍ដល់មនុស្សគ្រប់រូប គឺ«ពូជពង្សអ៊ីស្រាអែលទាំងអស់»។ (អេគ. ៤៥:៦) ការដែលក្រុងនេះមានខ្លោងទ្វារច្រើននិងស្រួលចូល ផ្ដល់ការរំលឹកដ៏សំខាន់ដល់អ្នកត្រួតពិនិត្យជាគ្រិស្តសាសនិក គឺថាព្រះយេហូវ៉ាចង់ឲ្យពួកគេទៅជាមនុស្សរួសរាយរាក់ទាក់ ហើយស្រួលទាក់ទងសម្រាប់មនុស្សទាំងអស់ដែលរស់នៅក្នុងសួនឧទ្យានក្នុងន័យធៀប។
រាស្ត្ររបស់ព្រះ«ចូលទៅគោរពប្រណិប័តន៍» ហើយ«មានភារកិច្ចបម្រើនៅក្រុងនោះ»
១៣. តើព្រះយេហូវ៉ាមានប្រសាសន៍យ៉ាងណាអំពីកិច្ចបម្រើផ្សេងៗដែលបណ្ដាជននឹងធ្វើ?
១៣ សូមឲ្យយើងស្រមៃគិតទៅដល់គ្រារបស់អេសេគាលម្ដងទៀត ហើយស្វែងយល់ព័ត៌មានល្អិតល្អន់ ដែលគាត់បានកត់ទុកអំពីការបែងចែកដីធ្លីដែលគាត់បានឃើញយ៉ាងជាក់លាក់ក្នុងគំនិត។ ព្រះយេហូវ៉ារៀបរាប់អំពីអស់អ្នកដែលរួមចំណែកក្នុងកិច្ចបម្រើផ្សេងៗ។ ពួកសង្ឃដែលមាន‹ភារកិច្ចចូលទៅបម្រើព្រះយេហូវ៉ានៅឯវិហារ› ត្រូវជូនគ្រឿងបូជាដល់លោក។ រីឯពួកលេវីដែល«បម្រើនៅវិហារ» ពួកគេមាន«ភារកិច្ចមើលថែវិហារនិងបំពេញកិច្ចការបន្ទាប់បន្សំ»វិញ។ (អេគ. ៤៤:១៤-១៦; ៤៥:៤, ៥) បន្ថែមទៅទៀត នៅក្បែរក្រុងក៏មានអ្នកធ្វើការយ៉ាងសកម្មដែរ។ តើពួកគេជាអ្នកណា?
១៤. តើពួកអ្នកដែលធ្វើការនៅក្បែរក្រុងរំលឹកយើងអំពីអ្វី?
១៤ ពួកអ្នកដែលធ្វើការនៅក្បែរក្រុងមកពី«កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល»។ ពួកគេមានតួនាទីជួយទំនុកបម្រុង។ ភារកិច្ចរបស់ពួកគេគឺភ្ជួររាស់ដាំដុះ ដើម្បីផ្គត់ផ្គង់«អាហារដល់ពួកអ្នកដែលបម្រើនៅក្នុងក្រុង»។ (អេគ. ៤៨:១៨, ១៩) តើការរៀបចំនេះរំលឹកយើងអំពីឯកសិទ្ធិមួយដែលយើងមាននៅសព្វថ្ងៃនេះទេ? ពិតជារំលឹកមែន។ សព្វថ្ងៃនេះ អស់អ្នកដែលរស់នៅក្នុងសួនឧទ្យានក្នុងន័យធៀប មានឯកសិទ្ធិគាំទ្រកិច្ចបម្រើរបស់អ្នករើសតាំងដែលជាបងប្អូនគ្រិស្ត និងកិច្ចបម្រើរបស់ពួកអ្នកដែលមកពី«មនុស្សមួយក្រុមធំ»ដែលព្រះយេហូវ៉ាបានតែងតាំងឲ្យនាំមុខ។ (បប. ៧:៩, ១០) វិធីសំខាន់មួយដែលយើងគាំទ្រពួកគាត់ គឺធ្វើតាមការណែនាំពីខ្ញុំបម្រើដ៏ស្មោះត្រង់យ៉ាងអស់ពីចិត្ត។
១៥, ១៦. (ក) តើការបើកបង្ហាញដែលអេសេគាលបានឃើញមានព័ត៌មានអ្វីទៀតដែលយើងអាចទាញមេរៀន? (ខ) តើយើងមានឱកាសរួមចំណែកក្នុងសកម្មភាពអ្វីខ្លះដែលស្រដៀងនឹងនោះ?
១៥ ការបើកបង្ហាញដែលអេសេគាលបានឃើញ មានព័ត៌មានល្អិតល្អន់មួយទៀត ដែលយើងអាចទាញមេរៀនស្ដីអំពីកិច្ចបម្រើផ្សាយ។ តើព័ត៌មាននោះជាអ្វី? ព្រះយេហូវ៉ារៀបរាប់ថាសមាជិកមកពីកុលសម្ព័ន្ធទាំង១២ដែលមិនមែនជាពួកលេវី នឹងមានសកម្មភាពនៅទីតាំងអេគ. ៤៦:៩, ២៤) នៅលើដីក្បែរក្រុង សមាជិកនៃកុលសម្ព័ន្ធទាំងអស់ចូលទៅទំនុកបម្រុងក្រុងដោយភ្ជួររាស់ដាំដុះនៅលើដីនោះ។ តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់ពួកគេ?
ពីរកន្លែង គឺក្នុងទីធ្លាវិហារ និងនៅលើដីក្បែរក្រុង។ តើពួកគេធ្វើអ្វីនៅទីតាំងនីមួយៗ? នៅទីធ្លាវិហារ កុលសម្ព័ន្ធទាំងអស់«ចូលទៅគោរពប្រណិប័តន៍»ព្រះយេហូវ៉ាដោយជូនគ្រឿងបូជាដល់លោក។ (១៦ សព្វថ្ងៃនេះ សមាជិកនៃមនុស្សមួយក្រុមធំ មានឱកាសរួមចំណែកក្នុងសកម្មភាពផ្សេងៗដែលស្រដៀងនឹងសកម្មភាពរបស់ពួកអ្នកដែលបានត្រូវរៀបរាប់ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញ។ ពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ា«ក្នុងវិហាររបស់លោក» ដោយជូនលោកនូវសេចក្ដីសរសើរជាគ្រឿងបូជា។ (បប. ៧:៩-១៥) ពួកគេធ្វើដូច្នេះដោយចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ ហើយបង្ហាញជំនឿដោយចូលរួមឆ្លើយក្នុងកិច្ចប្រជុំគ្រិស្តសាសនិក។ ពួកគេចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដូចនោះ ជាភារកិច្ចដ៏សំខាន់បំផុត។ (១ប្រ. ១៦:២៩) បន្ថែមទៅទៀត រាស្ត្រជាច្រើនរបស់ព្រះអាចគាំទ្រអង្គការរបស់លោក តាមរបៀបផ្សេងៗទៀត។ ជាឧទាហរណ៍ ពួកគេជួយសាងសង់និងថែទាំសាលប្រជុំ និងអគារការិយាល័យសាខា។ ពួកគេក៏ជួយក្នុងគម្រោងផ្សេងៗទៀតរបស់អង្គការព្រះយេហូវ៉ាដែរ ហើយបងប្អូនឯទៀតជួយគាំទ្រគម្រោងទាំងនោះដោយជូនវិភាគទាន។ កិច្ចការទាំងប៉ុន្មានដែលពួកគេបានធ្វើ ប្រៀបដូចជាពួកគេភ្ជួររាស់ដាំដុះលើដីក្រុងដើម្បីឲ្យ«ព្រះទទួលការសរសើរតម្កើង»។ (១កូ. ១០:៣១) ពួកគេបំពេញ ភារកិច្ចរបស់ខ្លួនដោយខ្នះខ្នែងនិងដោយអំណរ ព្រោះពួកគេដឹងថាព្រះយេហូវ៉ា«ពេញចិត្តគ្រឿងបូជាបែបនេះ»។ (ហេ. ១៣:១៦) តើអ្នកកំពុងចាប់យកឱកាសទាំងនោះយ៉ាងពេញលេញទេ?
«យើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី»
១៧. (ក) ស្ដីអំពីការបើកបង្ហាញដែលអេសេគាលបានឃើញ តើនឹងមានការកើតឡើងក្នុងកម្រិតធំជាងអ្វីដែលយើងនឹងឃើញនៅថ្ងៃអនាគត? (ខ) ក្នុងអំឡុងគ្រាគ្រប់គ្រង១.០០០ឆ្នាំ តើអ្នកណានឹងទទួលប្រយោជន៍ពីអង្គការផ្នែកនៅផែនដី?
១៧ នៅថ្ងៃអនាគត តើយើងនឹងឃើញការកើតឡើងក្នុងកម្រិតធំជាងនៃការបើកបង្ហាញដែលអេសេគាលបានឃើញអំពីដីវិភាគទានឬទេ? ពិតជានឹងឃើញមែន! សូមគិតអំពីចំណុចនេះ អេសេគាលបានឃើញដីមួយចំណែកដែលហៅថា«វិភាគទានបរិសុទ្ធ» ហើយដីនោះមានទីតាំងនៅចំកណ្ដាលតែម្ដង។ (អេគ. ៤៨:១០) ស្រដៀងគ្នាដែរ ក្រោយសង្គ្រាមអាម៉ាគេដូន ទោះជាយើងរស់នៅកន្លែងណាក៏ដោយនៅផែនដី ព្រះយេហូវ៉ានឹងនៅជាមួយយើង។ (បប. ២១:៣) ក្នុងអំឡុងគ្រា១.០០០ឆ្នាំ អង្គការផ្នែកនៅផែនដីនឹងត្រូវចាត់ចែងដោយអស់អ្នកដែលបានត្រូវតែងតាំងឲ្យមើលថែរាស្ត្ររបស់ព្រះ។ ពួកគេនឹងចាត់ចែងកិច្ចការនៅទូទាំងផែនដី ដោយផ្ដល់ការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់ ដល់ពួកអ្នកដែលរួមចំណែកជា«ផែនដីថ្មី»ឬសង្គមមនុស្សថ្មី។—២ពេ. ៣:១៣
១៨. (ក) ហេតុអ្វីយើងអាចប្រាកដថាអង្គការផ្នែកនៅផែនដីនឹងដំណើរការស្របតាមការគ្រប់គ្រងរបស់ព្រះ? (ខ) តើឈ្មោះនៃក្រុងនោះផ្ដល់ការធានាអ្វីដល់យើង?
១៨ ហេតុអ្វីយើងអាចប្រាកដថាអង្គការផ្នែកនៅផែនដីនឹងបន្តដំណើរការស្របតាមការគ្រប់គ្រងរបស់ព្រះទាំងស្រុង? ពីព្រោះបណ្ដាំរបស់ព្រះចែងយ៉ាងច្បាស់ថា ក្រុងនៅផែនដីដែលមានខ្លោងទ្វារ១២ ឆ្លុះបញ្ចាំងអំពីក្រុងនៅស្ថានសួគ៌ដែលមានខ្លោងទ្វារ១២ ពោលគឺក្រុងយេរូសាឡិមថ្មីដែលមាន១៤៤.០០០នាក់គ្រប់គ្រងជាមួយគ្រិស្ត។ (បប. ២១:២, ១២, ២១-២៧) នេះបញ្ជាក់ថាអង្គការផ្នែកនៅផែនដីនឹងធ្វើការសម្រេចចិត្តទាំងអស់ស្របតាមរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ហើយនឹងធ្វើតាមការសម្រេចចិត្តទាំងនោះយ៉ាងយកចិត្តទុកដាក់។ ឈ្មោះនៃក្រុងដែលថា«ព្រះយេហូវ៉ាស្ថិតនៅទីនោះ» ផ្ដល់ការធានាដល់យើងម្នាក់ៗថាការគោរពប្រណិប័តន៍ពិតនឹងរីកដុះដាល ហើយស្ថិតស្ថេរជារៀងរហូតក្នុងសួនឧទ្យាន។ នោះជាអនាគតដ៏អស្ចារ្យណាស់សម្រាប់យើង!