លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ៤​ក

«ខ្ញុំកំពុងមើលបុគ្គលវិញ្ញាណ»

«ខ្ញុំកំពុងមើលបុគ្គលវិញ្ញាណ»

អេសេគាល​ច្បាស់​ជា​បាន​ឃើញ​រូប​ចម្លាក់​ធំ​សម្បើម ដែល​គេ​ដាក់​ឈរ​យាម​នៅ​មុខ​វិមាន​និង​វិហារ​នានា។ រូប​ចម្លាក់​ទាំង​នោះ​មាន​ខ្លួន​ជា​គោ​ឬ​តោ ហើយ​មាន​ក្បាល​ជា​មនុស្ស ថែម​ទាំង​មាន​ស្លាប​ទៀត​ផង។ រូប​ចម្លាក់​ទាំង​នោះ​មាន​នៅ​ទូទាំង​ស្រុក​អាស៊ីរី​និង​បាប៊ីឡូន​នៅ​សម័យ​បុរាណ។ ដូច​អ្នក​ឯ​ទៀត​ដែរ គាត់​ច្បាស់​ជា​សម្លឹង​មើល​រូប​ចម្លាក់​ទាំង​នោះ​ដោយ​កោត​ស្ងើច​ក្នុង​ចិត្ត ព្រោះ​រូប​ចម្លាក់​ខ្លះ​មាន​កម្ពស់​ជិត​៦​ម៉ែត្រ។ ទោះ​ជា​រូប​ចម្លាក់​ទាំង​នោះ​មើល​ទៅ​ខ្លាំង​ក្លា​ក៏​ដោយ តែ​ពួក​វា​គ្មាន​ជីវិត​ទេ គ្រាន់​តែ​ឆ្លាក់​ពី​ថ្ម​ប៉ុណ្ណោះ។

ផ្ទុយ​ទៅ​វិញ បុគ្គល​វិញ្ញាណ​ទាំង​បួន​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ខុស​ពី​នោះ​ឆ្ងាយ​ណាស់! ព្រោះ​ពួក​គេ​មាន​ជីវិត។ នេះ​ច្បាស់​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អេសេគាល។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​លើក​ឡើង​អំពី​បុគ្គល​វិញ្ញាណ​ទាំង​នោះ​អស់​១១​ដង នៅ​ក្នុង​សេចក្ដី​ផ្ដើម​នៃ​ទំនាយ​របស់​គាត់។ (​អេគ. ១:៥​-​២២​) ការ​ឃើញ​បុគ្គល​វិញ្ញាណ​ទាំង​បួន​ធ្វើ​ដំណើរ​ស្រប​គ្នា​ក្រោម​បល្ល័ង្ក​របស់​ព្រះ ច្បាស់​ជា​ធ្វើ​ឲ្យ​អេសេគាល​ចង​ចាំ​មិន​ភ្លេច​ថា ព្រះ​យេហូវ៉ា​គ្រប់​គ្រង​ទាំង​ស្រុង​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។ សព្វ​ថ្ងៃ​នេះ ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ ធ្វើ​ឲ្យ​យើង​កោត​ស្ងើច​នឹង​ភាព​ឧត្តុង្គ​ឧត្តម​និង​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ភាព​អស្ចារ្យ​នៃ​ការ​គ្រប់​គ្រង​របស់​លោក។—១​ប្រ. ២៩:១១